ការកសាងជនបទថ្មីបានក្លាយទៅជាចលនាខ្លាំងក្លានិងទូលំទូលាយ
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្ថ្លែងមតិក្នុងពិធីមី |
(VOVworld)-នាយប់ថ្ងៃទី៦ឧសភានៅខេត្ត Nghe An ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុកកម្មវិធីគោល ដៅជាតិ
កសាងជនបទថ្មី បានអញ្ជើញចូលរួមពិធីទទួលកិត្តនាម “ស្រុកជនបទថ្មី” និង
ប័ណ្ណបេតិកភ័ណ្ឌប្រវត្តិសាស្ត្រជាតិគូសសញ្ញាចំពោះការដែលលោកប្រធាន ហូជី
មិញបានអញ្ជើញទស្សនាកសិដ្ឋាន Dong Hieu ថ្ងៃទី១០ធ្នូឆ្នាំ១៩៦១នៅឃុំ Thai
Hoa។ ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បាសង្កត់ធ្ងន់ថា កសាង ជនបទថ្មី
បានក្លាយទៅជាចលនាជាក់ស្តែង ទូលំទូលាយលើទូទាំងប្រទេសដែល បានប្រព័ន្ធ
នយោបាយទាំងមូលនិងប្រជាជនច្រើនកុះករចូលរួមយ៉ាងសកម្ម។ លោក Vuong
Dinh Hue ក៏បានស្នើរឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចរួមទាំង ប្រជាជនខេត្ត
Nghe An និងទីរួមខេត្ត Thai Hoa ពង្រឹងនិងពង្រីកនូវតម្លៃនៃបណ្តា បេតិកភ័ណ្ឌ
ប្រវត្តិសាស្ត្រជាតិដែលលោកប្រធានហូជីមិញបានអញ្ជើញមកទស្ស នានៅកសិ
ដ្ឋាន Dong Hieu ព្រមទាំងសាមគ្គី ម្ចាស់ការ ខំប្រឹងប្រែងទទួលបាន លទ្ធផលធំធេង
ថែមទៀត លើកកំពស់ជីវភាពរស់នៅទាំងខាងស្មារតីនិងខាង សំភារៈរបស់ប្រជាជន
ផងដែរ៕