កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី
(VOVWORLD) - នៅព្រឹកថ្ងៃទី១៤ ខែតុលា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី (SRBM) ឆ្ពោះទៅដែនសមុទ្រភាគខាងកើតនៃប្រទេសនេះ។
(រូបភាព៖ AFP/TTXVN) |
អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កំពុងពង្រឹងការឃ្លាំមើលដោយប្រុងប្រយ័ត្ន និងរក្សាការត្រៀមខ្លួនឆ្លើយតបវិញ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីកងទ័ពអាមេរិក។ មុននោះ នៅថ្ងៃទី ១៣ ខែតុលា JCS បានប្រកាសថា យន្តហោះយោធាកូរ៉េខាងជើងប្រហែល ១០ គ្រឿងបានហោះចេញទៅភាគខាងត្បូងនៃដែនកំណត់ប្រតិបត្តិការឈ្លបយកការណ៍ដែលកូរ៉េខាងត្បូងបានបង្កើតឡើង។
នាព្រឹកថ្ងៃទី១៤ ខែតុលា កូរ៉េខាងជើងបានប្រកាសថា ការបាញ់បង្ហោះមីស៊ីលបាលីស្ទិកថ្មីបំផុតរបស់ខ្លួន គឺជាវិធានការតបតទៅនឹងសកម្មភាពរបស់កងទ័ពកូរ៉េខាងត្បូងនៅខ្សែត្រៀមជួរមុខ។ សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់បង្ហោះគ្រាប់មីស៊ីលនេះរបស់កូរ៉េខាងជើង ដោយហៅថាជាការរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕