កូរ៉េខាងជើងសង្កត់ធ្ងន់អំពីសិទ្ធិការពារខ្លួនក្នុងការបាញ់សាកល្បងមីស៊ីល

(VOVWORLD) -នាថ្ងៃទី៧ខែតុលាកូរ៉េខាងជើងបានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងប្រារព្ធឡើងនៅថ្ងៃទី៨ខែតុលាទាក់ទងនឹងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកចុងក្រោយរបស់កូរ៉េខាងជើងនៅថ្ងៃទី៣ខែតុលាគឺជា“គ្រោះថ្នាក់” ហើយនឹងបង្កើន “បំណងការពារសិទ្ធិ”របស់ព្យុងយ៉ាង។ 
កូរ៉េខាងជើងសង្កត់ធ្ងន់អំពីសិទ្ធិការពារខ្លួនក្នុងការបាញ់សាកល្បងមីស៊ីល - ảnh 1 ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោក Kim Song

ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី៧ខែតុលានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោក Kim Song បានចាត់ទុកថា“នៅខាងក្រោយនេះគឺជាកាយវិការមិនភ្លឺថ្លា” របស់ប្រទេសទាំង៣គឺអង់គ្លេសបារាំងអាឡឺម៉ង់ហើយកិច្ចប្រជុំនឹងមិនប្រព្រឹត្តិទៅដោយគ្មានការការយល់ព្រមរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក Donald Trump។ លោក Kim Song បានសង្កត់ធ្ងន់ថាការសាកល្បងមីស៊ីលចុងក្រោយនៅក្នុងឈូងសមុទ្រឆកសមុទ្យ Wonsan គឺជាផ្នែកមួយនៃ “វិធានការការពារខ្លួន” របស់កូរ៉េខាងជើងហើយ“វាមិនមែនជាការគំរាមកំហែងសន្តិសុខដល់ប្រទេសជិតខាងឡើយ”។លោកក៏បានប្រកាសថា កូរ៉េខាងជើងមិនទទួលស្គាល់រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលផ្តោតនៅ “វិធានការណ៍ការពារជាតិ”របស់កូរ៉េខាងជើង ហើយលោកនឹងមិនចូលរួមប្រជុំនៅថ្ងៃទី៨ខែតុលានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ