(VOV)_នាថ្ងៃទី១ធ្នូ បន្ទាប់ពីពេល សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹត
កូរ៉េ ជូនដំណឹងអំពី÷ ផែនការបាញ់បង្ហោះផ្កាយរណប់ សង្កេតការណ៍ ផែនដី Kwang
myongsong - ៣ ក្នុងរយះពេល ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ ធ្នូ ខាងមុខនេះ កូរ៉េខាង ត្បូង បានសម្ដែងការព្រួយបារម្មណ៍ដ៏ធ្ងន់ធ្ងរ អំពីផែនការនេះរបស់ ព្យុងយ៉ាង។ ទី
ភ្នាក់ងារ Yohap បានដក់ស្រង់សំដី របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង
Cho tai Young ថ្លែងថា÷ ផែនការពោលខាងលើនេះ របស់ សាធារណះរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានឹតកូរ៉េ គឺសមដៅបាញ់បង្ហោះគាំជ្រូចពីចម្ងាយ ទន្ទឹមនឹងនោះ ក៏បាន ព្រមានព្យុងយ់ាងថា÷អាចប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លា របស់សហគមន៍អន្តរ
ជាតិ។ នាថ្ងៃនេះដែរ ទីភ្នាក់ងារសារព័ត៍មាន Kyodo បានជូនដំណឹងថា÷ នាយករដ្ឋ
មន្ត្រីជប៉ុន Yoshihiko Noda បានបញ្ជាណែនាំ គ្រប់ក្រសួងទាក់ទិន របស់ប្រទេសនេះ ដំណើការគ្រប់វិធានការ ចាំបាច់ដើម្បីធានាសន្តិសុខ បន្ទាប់ពីពេល សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ប្រកាសជាសាធារណះ ផែនការបាញ់បង្ហោះផ្កាយ
រណប់នេះដែរ។ តាមបណ្ដាមន្ត្រីរដ្ឋាភិបាលជប៉ុនថា÷ នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko
Noda សម្ដែងគោលបំណងត្រៀមខ្លួនជាស្រេច រួមសហការជាមួយចិន កូរ៉េខាងត្បូង
រុស្ស៊ី និងអាមេរិក អំពាវនាវព្យុងយ៉ាង មិនអនុវត្តផែនការនោះទេ៕
|
កូរ៉េខាងត្បូង ជប៉ុន ប្រតិកម្មចំពោះ ផែនការបាញ់បង្ហោះផ្កាយរណប់ សង្កេតការណ៍ ផែនដី របស់ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ(internet) |