កូរ៉េខាងត្បូង និងអាមេរិករៀបចំកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខលើកទី ៥០
(VOVWORLD) -នាថ្ងៃទី ៣១ ខែតុលា កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខកូរ៉េខាងត្បូង -អាមេរិក(SCM) លើកទី ៥០ បានប្រព្រឹត្តិទៅនៅទីស្នាក់ការក្រសួងការពារជាតិអាមេរិកនៅទីក្រុងវ៉ាស៊ីនតោណ ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kyeong-Doo និងសមភាគីអាមេរិក លោក James Mattis ។
ទាហានកូរ៉េខាងត្បូង (AFP/TTXVN) |
នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការរៀបចំក្បាលម៉ាស៊ីនបញ្ជាណែនាំកងទ័ពចម្រុះ ដែលកងទ័ពកូរ៉េខាងត្បូងដើរតួនាទីយ៉ាងសំខាន់ៗ បន្ទាប់ពីពេលដែលវ៉ាស៊ីនតោនបានប្រគល់ សិទ្ធិប្រយុទ្ធដល់ សេអ៊ូល។ គម្រោងដែលត្រូវបានធ្វើឡើងគឺ ភាគីទាំងពីរនឹងបង្កើតបញ្ជាការដ្ឋានកងទ័ពចម្រុះ ដោយតែងតាំងឧត្តមសេនីយ៍ផ្កាយ ៤ មួយរូបចំណុះកងទ័ពកូរ៉េខាងត្បូង ធ្វើជាមេបញ្ជាការ រីឯមេបញ្ជាការរងគឺជាឧត្តមសេនីយ៍មួយរូបនៃកងទ័ពអាមេរិក។
នៅឯកិច្ចប្រជុំលើកនេះ មជ្ឈដ្ឋានមន្ត្រីនៃភាគីទាំងពីរនឹងធ្វើការសម្រេចចុងក្រោយស្តីពីការលើកពេលធ្វើសមយុទ្ធរួមជើងអាកាស Vigilant ACE ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែធ្នូឆ្នាំ ២០១៨។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិទាំងពីររូបនឹងពិភាក្សាអំពីវិធីសាស្ត្រអនុត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ កំណត់ហេតុព្រមព្រៀងគ្នាស្ដីពីការអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ក្នុងវិស័យយោធាផងដែរ៕