កូរ៉េខាងត្បូង-ជប៉ុនប្រឆាំជំទាស់ការបង្កើនតំបន់ ADIZ របស់ចិនលើសមុទ្រ Hoa Tung
|
តំបន់នេះគ្របដណ្ដប់លើប្រជុំកោះ ជំលោះលើសមុទ្រ Hoa Tung ដែលភាសារជប៉ុនហៅថា៖ Senkaku ឬភាសារចិន ហៅថា៖ Diaoyu។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានប្រកាសថា៖ តំបន់ហោះហើរយោធា (ADIZ) ដែលចិនទើបនឹងបង្កើត នាថ្ងៃទី ២៣ វិច្ឆិកា បានត្រួត
ស៊ីគ្នាជាមួយតំបន់ ADIZ ស្ថិតនៅភាគខាងលិចនៃកោះ Jeju របស់ Seoul ។ ក្រសួង
ការពារប្រទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ ប្រទេសនេះនឹងមានផែនការជួប
ចរចារជាមួយភាគីចិនអំពីបញ្ហានេះ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក
Fumio Kishida ក៏បានឲ្យដឹងថា៖ តូក្យូមិនទទួល ស្គាល់តំបន់ ADIZ របស់ចិន។ ដោយ
សារ តំបន់នេះគ្របដណ្ដប់លើប្រជុំកោះ ជំលោះលើសមុទ្រ Hoa Tung ដែលភាសារ
ជប៉ុនហៅថា៖ Senkaku ឬភាសារចិនហៅថា៖ Diaoyu។ រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក Kishida ប្រកាសថា៖ នេះគឺ ជាទង្វើដោយឯតោភាគីនិងមិនអនុញ្ញត្តបានឡើយ។
មុននោះ រដ្ឋមន្ត្រីការពារ ប្រទេសអាមេរិក លោក Chuck Hagel ក៏បានសង្តែងការព្រួយ
បារម្មណ៍ ជាពិសេសចំពោះការបង្កើតតំបន់ ADIZ របស់ចិនដែលអាចបង្កើនភាពតាន
តឹងក្នុងតំបន់និងជះឥទ្ធិពលអាក្រក់ដល់ផលប្រយោជន៍នៃអាមេរិកនៅទីនេះ។ រីឯខ្លួន
វិញ ភាគីចិនបានប្រកាសថា៖ការចោទប្រកាន់របស់រដ្ឋាភិបាលជប៉ុនមិនអាចទទួល
ស្គាល់ទេ៕