កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិ

កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិ - ảnh 1
ខ្យល់ព្យុះបណ្ដាលឡើងគ្រោះទឹកជំនន់នៅខេត្ត Quang Ninh (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ តុលា នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម មជ្ឈ
មណ្ឌលឧតុនិយមជលសាស្ត្រជាតិវៀតណាមបានសហការជាមួយអគ្គនាយកដ្ឋាន
ឧតុនិយមកូរ៉េខាងត្បូងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ចាប់ផ្ដើមគំរោងការណ៍
ធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិនៅស្ថានីយ៍ឧតុ
និយមជលសាស្ត្រតំបន់ឦសានវៀតណាម”។វៀតណាមស្ថិតនៅក្នុងមជ្ឈមណ្ឌល
ខ្យល់ព្យុះនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងជាតំបន់មួយ ក្នុងចំណោម
តំបន់ទាំង៥ដែលកើតមានឡើងខ្យល់ព្យុះជាច្រើនបំផុតលើពិភពលោក ហេតុនេះ
ហើយសំដៅបង្កើនសមត្ថភាពអនុវត្តន៍ភារកិច្ចបង្ការប្រឆាំងគ្រោះធម្មជាតិ វៀត
ណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សហប្រតិ
បតិ្តការស្ដីពីឧតុនិមយ។សិក្ខាសាលាក៏ជាឱកាសដើម្បីអ្នកជំនាញការកូរ៉េខាងត្បូង
ចែករំលែកបទពិសោធន៍ បណ្ដុះបណ្ដាលនិងផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់កម្មាភិ
បាលឧតុនិយមជលសាស្ត្រវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ