កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម

       

កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម

         (VOV)_ នាថ្ងៃទី២៧ កុម្ភះ ​កូរ៉េខាងត្បូងនិងអាមេរិកបានដំណើការធ្វើ​សមយុទ្ធ
​ជើង​ទឹករួម ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនិង​ការពាររួម។​ តាមអ្នកនាំពាក្យ​ក្រសួង
ការពារជាតិ​កូរ៉េខាងត្បូងថា៖ការធ្វើសមយុទ្ធលើកនេះនឹងបើកចេញការធ្វើ​សមយុទ្ធ
រួមប្រចាំឆ្នាំ ដោយមានឈ្មោះ Foal Eagle - ឥន្ត្រីខ្ចី នឹងបានអូស​បន្លាយ​ក្នុងរយៈពេល
៨ថ្ងៃ ដោយមានការចូលរួមរបស់ទាហាន​កូរ៉េខាងត្បូង​ចំនួន២​សែននាក់ និងទាហាន
អាមេរិកចំនួន៣៧០០នាក់ ហើយចាប់ផ្តើមពីថ្ងៃទី២​ មេសា។ ក៏នាថ្ងៃ​នេះដែរ ការធ្វើ
សមយុទ្ធរួម​កូរ៉េខាងត្បូង-អាមេរិក ដោយ​មាន​ឈ្មោះ៖ Key Resolve -ដំណោះស្រាយ
គន្លឹះត្រូវ​បានចាប់ផ្តើម និងអូសបន្លាយ​ក្នុងរយៈពេល១សប្ដាហ៍ដែរ។ ការធ្វើសមយុទ្ធ
ទាំងនេះជាមូលហេតុធ្វើអោយភាពតានតឹង​​នៅលើឧបទ្វីបកូរ៉េនេះកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ