|
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ទៅទស្សនាមជ្ឈមណ្ឌលអភិវឌ្ឍន៍អាវុធមួយ
នៅប្រទេសនេះ (រូបថត៖Yonhap) |
(VOVworld) - ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye នាថ្ងៃទី១៥ មិនា
បានដាស់តឿនឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរក្នុងកាលៈទេសៈដែលភាពតានតឹងកំពុង
កើនឡើងនៅឧបទ្វីបកូរ៉េ។ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃដដែល លោក
ស្រី Park Geun-hye បានអះអាងថា ប្រសិនបើមិនផ្លាស់ប្ដូរដោយ បន្តបង្ករឿងហេតុ
មិនសមហេតុសមផល ហើយប្រឈមមុខយ៉ាងខ្លាំងខ្លាជាមួយសហគមន៍អន្តរជាតិ
ព្យុងយ៉ាងនឹងឈានទៅរកការបំផ្លិចបំផ្លាញខ្លួនឯង។នាថ្ងៃដដែល ក្រសួងការបរ
ទេសកូរ៉េខាងត្បូងក៏បានព្រមានថា ប្រទេសនេះនឹងតបចំពោះការគំរាមកំហែង
នុយក្លេអ៊ែរពីកូរ៉េខាងជើងផងដែរ៕