កូរ៉េខាងត្បូងរៀបចំជំនួបកំពូលអន្តរកូរ៉េនាពេលខាងមុខ
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ខែកញ្ញា គណៈប្រតិភូកូរ៉េខាងត្បូងបានចេញដំណើរទៅកាន់ទីក្រុងព្យូយ៉ាងដើម្បីត្រៀមរៀបចំកិច្ចការភស្តុភារសំរាប់ឲ្យកិច្ចប្រជុំ កំពូលអន្តរកូរ៉េនាពេលខាងមុខ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ លោក Kim Jong-un |
យោងតាមផែនការ ជំនួបដំបូងបង្អស់រវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិង សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងត្រូវបានចុះផ្សាយដោយផ្ទាល់តាមទូរទស្សន៍។សមាជិកគណៈប្រតិភូកូរ៉េខាងត្បូងដែលមកបំពេញទស្សនកិច្ចនៅ សាធារណរ ដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគ្រោងនឹងមានប្រមាណ ២០០ នាក់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in នឹងបំពេញទស្សនកិច្ច នៅទីក្រុង ព្យូងយ៉ាងចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែកញ្ញា ហើយលោកនឹងមាន ជំនួប កំពូលលើកទី៣ ជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ លោក Kim Jong-un ដើម្បីពិភាក្សាអំពីការរំលាយនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាប្រឈមនានាដើម្បីកែលម្អទំនាក់ទំនងអន្តរកូរ៉េ ផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានមានជំនួបកំពូល ២ លើក លើកទីមួយនៅថ្ងៃទី២៧ ខែមេសា និងជំនួបមួយទៀតនៅថ្ងៃទី២៦ ខែឧសភា៕