កូរ៉េខាងត្បូងអំពាវនាវបើកចេញសម័យកាលសន្តិភាពលើឧបទ្វីបកូរ៉េ
|
កូរ៉េខាងត្បូងអំពាវនាវបើកចេញសម័យកាលសន្តិភាពលើឧបទ្វីបកូរ៉េ (VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn
បានប្រកាស ថា៖ ប្រទេសនេះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
របស់ខ្លួនដើម្បីរាំងស្កាត់ រាល់ទង្វើបង្ករឿងហេតុរបស់ប្រទេសកូរ៉េខាង
ជើង ព្រមទាំង អំពាវនាវឲ្យ ដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង
ដើម្បីបើកចេញសម័យកាល សន្តិភាពិតប្រាកដនិងយូរអង្វែងលើឧបទ្វីប
កូរ៉េ។ ថ្លែងមតិនៅពិធីរំលឹកខួបទិវា បុណ្យជាតិថ្ងៃទី ៣ តុលា លោក Hwang
ក៏បានប្រកាសថា៖ កូរ៉េខាងត្បូងបាន បង្កើនការឯកភាពជាមួយ
អាមេរិកជប៉ុននិងសហភាពអឺរ៉ុប (EU) ចិននិងរុស្ស៊ី ក៏ដូចជាប្រទេស
ផ្សេងៗទៀតអំពីការមិនយល់ព្រមកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េ
ខាងជើង។ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងខំប្រឹងប្រែងអស់ពី
កំលាំងកាយចិត្តដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដ៏គ្រោះ
ថ្នាក់របស់ព្យុងយ៉ាងដោយឈរលើសមត្ថភាពការពារជាតិរឹងមាំ៕