ការចាប់អារម្មណ៍អំពីលោកអគ្គលេខាបក្ស Nguyen Phu Trong របស់អ្នកនយោបាយពិភពលោក

(VOVWORLD) - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចាត់ទុកថា ទស្សនៈវិស័យដ៏ វែងឆ្ងាយរបស់លោកអគ្គលេខាបក្សអំពីទំនាក់ទំនងរវាងវៀតណាម និងម៉ាឡេស៊ីនឹង ស្ថិតស្ថេរជានិច្ចនិរន្ត។ កេរមរតករបស់លោកអគ្គលេខាបក្ស នឹងបំផុសគំនិតដល់ មនុស្សជំនាន់ក្រោយ នៅវៀតណាម និងទូទាំងអាស៊ីអាគ្នេយ៍។

អ្នកនយោបាយជាច្រើនជុំវិញពិភពលោកបានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការទទួលមរណភាពរបស់លោក អគ្គលេខាបក្ស Nguyen Phu Trong ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការ រួមវិភាគទានរបស់លោកអគ្គលេខាបក្សសម្រាប់
វៀតណាមក៏ដូចជាចំពោះចលនាកុម្មុយនិស្ត ពិភពលោកជឿនលឿន និងនយោបាយឆ្វេងនិយមសកលផងដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចាត់ទុកថា ទស្សនៈវិស័យដ៏ វែងឆ្ងាយរបស់លោកអគ្គលេខាបក្សអំពីទំនាក់ទំនងរវាងវៀតណាម និងម៉ាឡេស៊ីនឹង ស្ថិតស្ថេរជានិច្ចនិរន្ត។ កេរមរតករបស់លោកអគ្គលេខាបក្ស នឹងបំផុសគំនិតដល់ មនុស្សជំនាន់ក្រោយ នៅវៀតណាម និងទូទាំងអាស៊ីអាគ្នេយ៍។
លិខិតចូលរួមរំលែកទុក្ខរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong សរសេរថា៖ “ក្នុងអាជីពជាច្រើនទស្សវត្សរ៍ក្នុងបក្ស រួមទាំង ១៣ ឆ្នាំក្នុងតួនាទីជាអគ្គ លេខាបក្ស ការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមវិភាគទាន យ៉ាងធំធេងចំពោះកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម និងលើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន”។
អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា លោក Satyendra Pradhan បាន វាយតម្លៃថា លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមេដឹកនាំនយោបាយ ដ៏ឈ្លាសវៃ និងជាអ្នកទ្រឹស្តីយុទ្ធសាស្ត្រ។ លើសពីនេះ លោកអគ្គលេខាបក្ស ក៏ជាមេ ដឹកនាំដោយមានចិត្តសប្បុរស ដែលយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ