ការចរចារជាន់ខ្ពស់រវាងជប៉ុននិងអាមេរិក
|
ប្រធានាធិបតីអាមេរិក លោក Barack Obama បានដំណើរការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: VOV) |
(VOVworld) –ពិធីទទួលថ្នាក់រដ្ឋចំពោះប្រធានាធិបតីអាមេរិក លោក Barack
Obama បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៤ មេសា នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។ បន្ទាប់ពិធីទទួលជួបសន្ទនា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
ដំណើរការចរចារជាន់ខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe សំដៅ
បន្កើនថែម ទៀតទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំង ២។ ថ្លែងមតិក្នុងការ
ចរចារនេះ នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាត់ទុកថា៖ ដំណើរ
ទស្សនកិច្ចនៅទ្វីបអាស៊ី របស់ប្រធានាធិបតី Obama គឺជាភ័ស្តុតាងឲ្យគោល
នយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់អាមេរិក។ ជប៉ុនមានគោលបំណងពង្រីក
តួនាទីសំខាន់នៃទំនាក់ទំនងសម្ព័ន្ធមិត្តរវាងជប៉ុន-អាមេរិកក្នុងការរក្សាសន្តិភាព
និងភាពសម្បូររុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រីឯខ្លួនវិញ ប្រធានាធិបតី
Barack Obama បានចាត់ទុកថា៖ ទំនាក់ទំនងរវាងអាមេរិកនិងជប៉ុនគឺជា
គ្រឹះស្ថានសំរាប់សន្តិសុខក្នុងតំបន់។ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាង
ជិតស្និទរវាងប្រទេសទាំង ២ រាល់បញ្ហាសន្តិសុខក្នុងតំបន់នឹងត្រូវបានដោះ
ស្រាយ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចជួរមុខចំនួន
២ លើសកលលោកនឹងបង្កឱកាសកសាងអង្គការសេដ្ឋកិច្ចខ្លាំងក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក។
បន្ទាប់ពីការចរចារនេះ ប្រទេសទាំង ២ បានចេញសេចក្តីថ្លែងការរួម។ តាមនោះ សេចក្តីថ្លែងការរួមនឹងកំណត់ដ៏ច្បាស់លាស់ថា៖ ជំលោះជុំវិញប្រជុំកោះដែលត្រូវ
បានហៅថា Senkaku តាមភាសាជប៉ុននិង Dao Yu តាមភាសាចិន នឹងចំណុះក្រប
ខ័ណ្ឌ អនុវត្តរបស់សន្ធិសញ្ញាសន្តិសុខរវាងអាមេរិកនិងជប៉ុន។ ព្រមទាំង អាមេរិក
ប្រឆាំង ជំទាស់រាល់សកម្មភាពដោយឯតោភាគីដែលបង្កអន្តរាយដល់សិទ្ធិគ្រប់
គ្រងប្រជុំកោះនេះ របស់ជប៉ុន ទៀតផង៕