ការជួបជុំជាមួយបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានៅវៀតណាម


ការជួបជុំជាមួយបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានៅវៀតណាម - ảnh 1
ការជួបជុំជាមួយបណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានៅវៀតណាម (VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នៅរាជធានី ភ្នំ ពេញ កម្ពុជា បានប្រព្រឹត្តទៅ
ការជួបជុំជាមួយបណ្ដាសិក្ខាកាមកម្ពុជាដែលបានរៀនសូត្រនៅវៀតណាម។ នេះ
គឺជាព្រឹត្តិការណ៍ស្ថិតក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរី យ៍លើកទី ៥០
ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ ថ្លែងមតិនៅពិធី លើកនេះ
ឧត្តមសេនីយ៍ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយកងទ័ព
ប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាសល្អដើម្បីបណ្ដាអតីត
សិក្ខាកាមយោធាកម្ពុជាជួបជាមួយគ្នារំលឹកឡើងវិញអនុស្សាវរីយ៍ក្នុងរយៈពេល
រៀនសូត្រនៅវៀតណាម ព្រមទាំង សម្តែងមនោសញ្ចេតនាមិត្តភាពសាមគ្គីភាព
រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោ Le Hien Van
សង្ឃឹមថា៖ បណ្ដាអតីតសិក្ខាកាមយោធាកម្ពុជានឹងបន្តលើកកំពស់ស្មារតីទទួល
ខុសត្រូវហើយតស៊ូយ៉ាងសកម្មបំផ្លាញចោលរាល់ឧបាយកលអានុភាពអមិត្ត
កសាងប្រទេសកម្ពុជាសម្បូរធូធារនិងសុភមង្គល រួមចំណែកជាក់ស្តែងក្នុងការ
ក​សាងទំនាក់ទំនងទ្វេភាគីតាមទិសស្លោក «ប្រទេសជិតខាងល្អប្រសើមិត្តភាព
ប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយយូរអង្វែង»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ