ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា
|
ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា (AFP/VNP) |
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៣០សីហាដល់ថ្ងៃ
ទី៣១សីហា នាព្រឹកថ្ងៃទី៣១សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
និងប្រធានាធិបតីវេណេហ្សូអេឡាលោក Nicolas Maduro Moros បានជួបសន្ទនា។
ប្រធានាថិបតី Nicolas Maduro Moros បានអះអាងថា រដ្ឋាភិបាលវេណេហ្សូអេឡា
យកចិត្តទុកដាក់ជាពិសេសដំណើរទស្សនកិច្ចលើកនេះនិងនាំមកវៀតណាមនូវ
កម្មវិធីធ្វើការពោពេញទៅដោយយថាទស្សន៍ សំដៅនាំឲ្យទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសអភិវឌ្ឍន៍ឈានទៅមុខ។
លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច
ចែករំលែកជាមួយវេណេហ្សូអេឡារាល់បទពិសោធន៍ដ៏ជោគជ័យក៏ដូចជាការលំបាក។
បន្ទាប់ពីការជួបសន្ទនា ប្រធានរដ្ឋនិងប្រធានាធិបតីលោក Nicolas Maduro Moros បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាន។ លោកប្រធានធានរដ្ឋបានអះអាងថា៖
“យើងខ្ញុំបានព្រមព្រៀងថា ភាគីទាំងពីររក្សាបន្តលើកកំពស់ប្រសិទ្ធិភាពយន្តការ
ដែលបានបង្កើត។ ក្រសួងផ្នែកនៃប្រទេសទាំងពីរនឹងពិនិត្យបំពេញបន្ថែមកិច្ចព្រម
ព្រៀងសំដៅកែលំអរក្របខ័ណ្ឌគត្តិយុត្តិទ្វេភាគី។ ខ្ញុំជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរ
នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឆ្លើយតបនឹង
សំណូមពរផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព
កិច្ចសហប្រតិបត្តិការរវាងដំបន់ទាំងពីរនិងពិភពលោក៕”