ការជួយសង្គ្រោះក្រុមបាល់ទាត់យុវវ័យថៃ៖ត្រៀមរៀបចំជួយសង្គ្រោះជាលើកទី៣

(VOVWORLD) -នាព្រឹកថ្ងៃដដែល នាវាមុជទឹកខ្នាតតូចដែលមានឈ្មោះ "Wild Boars" ត្រូវបានបញ្ជូនទៅកាន់រូងភ្នំ Tham Luang ដើម្បីជួយសង្គ្រោះសមាជិកនៅសេសសល់នៃក្រុមបាល់ទាត់។
ការជួយសង្គ្រោះក្រុមបាល់ទាត់យុវវ័យថៃ៖ត្រៀមរៀបចំជួយសង្គ្រោះជាលើកទី៣ - ảnh 1 នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានស្តាប់ការផែនការជួយសង្គ្រោះពីមេបញ្ជាការ Narongsak Osatanakorn ។ រូបថត: EPA ។

នាព្រឹកថ្ងៃទី ១០ កក្កដា កងកំលាំងជួយសង្គ្រោះអន្តរជាតិបានត្រៀមរៀបចំឲ្យការជួយសង្គ្រោះជាលើកទី ៣ សំដៅបញ្ជូនសមាជិកនៅសេសលល់ទាំង ៥ នាក់នៃក្រុមបាល់ទាត់ក្មែង "Wild Boars" ដែលត្រូវជាប់គាំងក្នុងរូងភ្នំ Tham Luang ខេត្ត Chieng Rai ប្រទេសថៃ។

នាព្រឹកថ្ងៃដដែល នាវាមុជទឹកខ្នាតតូចដែលមានឈ្មោះ "Wild Boars" ត្រូវបានបញ្ជូនទៅកាន់រូងភ្នំ Tham Luang ដើម្បីជួយសង្គ្រោះសមាជិកនៅសេសសល់នៃក្រុមបាល់ទាត់។

ក្រសួងសុខាភិបាលថៃនាថ្ងៃដដែលបានឲ្យដឹងថា៖ សមាជិកក្រុមបាល់ទាត់"Wild Boars" ទាំង ៨ នាក់ ដែលទើបនឹងបានជួយសង្គ្រោះចេញពីរូងភ្នំ គឺមានសុខភាពខាងស្មារតីល្អ។ ទោះជាយ៉ាងណាក៏មានសមាជិក ២ នាក់ក្នុងចំណោមសមាជិតទាំង ៨ នេះកំពុងសង្ស័យថាមានជំងឺឆ្លងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ