ករណីធ្វើរដ្ឋប្រហារនៅទួរគី៖រដ្ឋអំណាចអង់ការ៉ាប្រកាសផ្អាកចូលរួមអនុសញ្ញាអឺរ៉ុបស្ដីអំពីសិទ្ធិមនុស្ស

ករណីធ្វើរដ្ឋប្រហារនៅទួរគី៖រដ្ឋអំណាចអង់ការ៉ាប្រកាសផ្អាកចូលរួមអនុសញ្ញាអឺរ៉ុបស្ដីអំពីសិទ្ធិមនុស្ស - ảnh 1
ឧបនាយករដ្ឋមន្រ្តីទួរគីលោក Numan Kurtulmus (រូបថត៖dailysabah.com)

(VOVworld) - ទួរគីនឹងយកតម្រាប់តាមបារាំងដោយផ្អាកចូលរួមអនុសញ្ញាអឺរ៉ុប
ស្ដីអំពីសិទ្ធិមនុស្សក្រោយពីពេលដែលប្រទេសនេះទើបនឹងបានប្រកាសស្ថានការណ៍
គ្រោះអាសន្នបន្ទាប់ពីបំផ្លាញការធ្វើរដ្ឋប្រហារដោយកងទ័ពនាពេលកន្លងទៅ។នេះ
ជាសេចក្ដីប្រកាសរបស់ឧបនាយករដ្ឋមន្រ្តីទួរគីលោក Numan Kurtulmus នាថ្ងៃទី២១
កក្កដា នៅលើស្ថានីយ៍ទូរទស្សន៍ NTV។លោក Kurtulmus បានឲ្យដឹង ថែមទៀតថា
ស្ថានការណ៍គ្រោះអាសន្ននៅទួរគីអាចអូសបន្លាយរយៈ៣ខែ ប៉ុន្តែក៏ អាចបញ្ចប់
ក្រោយពី៤៥ថ្ងៃប៉ុណ្ណោះ។មុននោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Bekir Bozdag បាន
ឲ្យដឹងថា សមត្ថកិច្ចទួរគីប្រកាសស្ថានការណ៍គ្រោះអាសន្ន សំដៅជៀសវាងលទ្ធ
ភាពកើតមានការធ្វើរដ្ឋប្រហារដោយកងទ័ពលើកទី២។
នាថ្ងៃដដែល តុលាការទីក្រុង Alexandroupolis ប៉ែកខាងជើងក្រិក បានព្យួរ
ទោសដាក់ពន្ធនាគារក្នុងរយៈពេល២ខែចំពោះទាហានទួរគី៨នាក់ដែលបានឆ្លង
ព្រំដែនហើយសុំសិទ្ធិជ្រកកោកផ្នែកនយោបាយនៅប្រទេសនេះ ក្រោយពីករណី
ធ្វើរដ្ឋប្រហារមិនទទួលបានជោគជ័យនៅទួរគីកាលពីសប្ដាហ៍មុន។មុននោះ នាថ្ងៃ
ទី១៩ កក្កដា ទួរគីបានដាស់តឿនឲ្យក្រិកធ្វើបត្យាប័នទាហានទាំង៨នាក់ពោល
ខាងលើវិលត្រឡប់មកកាត់ទោសនៅទួរគីដោយតុលាការយោធាមួយ ព្រមទាំង
ព្រមានថា រឿងហេតុនេះអាចជះឥទ្ធិពលអសកម្មទៅលើទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ