ករណីបំផ្ទុះនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំនៅចិន

(VOVWORLD) -នាល្ងាចថ្ងៃទី ២៦ កក្កដា ករណីបំផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំងប្រទេសចិន។
ករណីបំផ្ទុះនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំនៅចិន - ảnh 1 ទីកន្លែងកើតហេតុនៃករណីបំផ្ទុះនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំនៅចិន

ប៉ូលីសទីក្រុងប៉េកាំងបានបញ្ជាក់ថាយុវជនមួយរូបបានចុចបំផ្ទុះឧបករណ៍ផ្ទុះ ដោយធ្វើដោយខ្លួនឯងដែលបណ្ដាលឲ្យយុរជនរូបនេះត្រូវរងរបួសនៅដៃ។ ប៉ូលីសយាមល្បាតនៅក្នុងតំបន់បានចាត់វិធានការដោះស្រាយករណីនេះ ហើយចាប់ខ្លួនមុខសញ្ញានេះ។ នៅកន្លែងកើតហេតុគ្មានអ្នកបាត់បង់ជីវិតឡើយ។

តាមព័ត៌មានបឋាមដែលថា យុវជនរូបនេះមានត្រកូល Jiang អាយុ ២៦ ឆ្នាំ ជនជាតិ Tong Liao ។ ប៉ូលីសកំពុងបន្តស៊ើបអង្កេតករណីនេះ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័ររបស់អង់គ្លេសបានជូនដំណឹងថា "ឧបករណ៍កាំជ្រួចផ្ដា" បានបំផ្ទុះនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំនៅ ទីក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី ២៦ កក្កដា បណ្ដាលឲ្យជនជាប់សង្ស័យជាបុរសមួយរូប អាយុ ២៦ ឆ្នាំ ត្រូវរងរបួស។ សេចក្ដីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំងបានពណ៌នាឧបករណ៍បំផ្ទុះនេះគឺជាគ្រាប់បែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ