ការតាំងបង្ហាញដោយប្រធានបទ“ប្រជាជនពិភពលោកសាមគ្គីជាមួយ វៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ១៩៥៤-១៩៧៥”

ការតាំងបង្ហាញដោយប្រធានបទ“ប្រជាជនពិភពលោកសាមគ្គីជាមួយ វៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ១៩៥៤-១៩៧៥” - ảnh 1
ឯកសារ១ដែលនឹងត្រូវបានដាក់តាំងបង្ហាញ

(VOVworld) - ការតាំងបង្ហាញដោយប្រធានបទ “ប្រជាជនពិភពលោកសាមគ្គីជា មួយវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ១៩៥៤-១៩៧៥” នឹងបើកជាផ្លូវការ នៅសារមន្ទីប្រវត្តិសាស្ត្រជាតិនៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី២៤ មេសា ក្នុង
ឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯក
ភាពប្រទេស ជាតិ។ការតាំងបង្ហាញនេះមានខ្លឹមសារចំនួន២ផ្នែក ក្នុងនោះ ផ្នែកទី
១បង្ហាញពី ការគាំទ្ររបស់ប្រជាជននៃប្រទេសជិត៥០លើទូទាំងពិភពលោកចំពោះ
វៀតណាម។រីឯផ្នែកទី២សង្កត់ធ្ងន់ទៅលើការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិ
សន្និសីទនិងតុលា ការអន្តរជាតិនានាចំពោះវៀតណាម។
ក្នុងឱកាសនេះដែរ សារមន្ទីជាតិក៏បានឧទ្ទេសនាមជាមួយសាធារណជនគំនូរ
ឃោសនាដោយបណ្ដាប្រទេសដូចជាសូវៀត គុយបា អ៊ីតាលី អាល្លឺម៉ង់ ចេញផ្សាយ
សំដៅគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេស ជាតិក្នុងបណ្ដាឆ្នាំ១៩៧៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ