ការតាំងពិពណ៍ជំរុញការវិនិយោគចូលមកខេត្ត Quang Ninh ២០១២
( VOVworld) -ការតាំងពិពណ៍ជំរុញការវិនិយោគចូលមកខេត្ត Quang Ninh ២០១២ បានបើកនារសៀលថ្ងៃ ទី២២កុម្ភះ នៅទីក្រុងហាឡង់។ នេះគឺជាសកម្មភាព១ក្នុងចំណោមបណ្ដាសកម្មភាពនៃកម្មវិធីសន្និសិទជំរុញការវិនិយោគ ចូលមកខេត្ត Quang Ninh ២០១២ ។
|
ការតាំងពិពណ៍ជំរុញការវិនិយោគ ចូលមកខេត្ត Quang Ninh ២០១២ |
ការតាំងពិពណ៍ជំរុញការវិនិយោគ ចូលមកខេត្ត Quang Ninh ២០១២ គឺសំដៅឧទ្ទេសនាមបណ្ដាសមិទ្ធិ សក្ដានុភាពរបស់ខេត្ត Quang Ninh ក៏ដូចជាបណ្ដាឧត្តមភាពអំពីប្រភពធនធានធម្មជាតិ ធនធានមនុស្ស និងបំភ្លឺបណ្ដាកម្មវិធី គំរោងការណ៏មានចរិតលក្ខណះជាក់ស្ដែង ក្នុងការទាក់ទាញវិនិយោគ។ លោក Tran Van Luan នាយករងមន្ទីវប្បធម៏ កីឡារ និងទេសចរណ៏ខេត្ត Quang Ninh បានអោយដឹងថា៖គណះកម្មាធិការប្រជាជនខេត្ត បានបញ្ជាណែនាំថា៖ ការតាំងពិពណ៍លើកនេះ ត្រូវធ្វើយ៉ាងច្បាស់លាស់នូវបណ្ដាចំណុចពិសេស និងដំណោះស្រាយ ដើម្បីបណ្ដាវិនិយោគិនយល់បន្ថែមអំពី សិទ្ធិ និងអាទិភាពវិនិយោគនៅខេត្ត Quang Ninh ក៏ដូចជា ដឹងច្បាស់អំពីការទទួលខុសត្រូវ របស់ខ្លួនក្នុងការអភិវឌ្ឈន៏សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្តដែរ។