ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥
|
ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥ |
(VOV)_នាថ្ងៃទី២ វិច្ឆិកា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បាន
បើកពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥ និង Binh Thuan -
ទីប្រមូលផ្តុំបៃតង ដោយទស្សនាវដ្តី Vietnam Heritage នៃសមាគមបេតិកភ័ណ្ឌវប្បធម៌វៀតណាម រៀបចំឡើង។ មានវណ្ណកម្មចំនួន១០០ ដែលបានជ្រើសរើសក្នុង
វណ្ណកម្មចំនួន៤៧៤០ ត្រូវបានយកមកតាំងបង្ហាញនៅពិព័រណ៌នេះ។ លោកស្រី
Bui Thi Hang នាយិកាមជ្ឈមណ្ឌលអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌វៀតណាម បាន
អោយដឹងថា៖
“គោលដៅរបស់ការប្រឡងលើកនេះគឺឧទ្ទេសនាមរូបភាពស្អាតបំផុតចំ
ពោះទស្សនិកជន ក្នុងនិងក្រៅប្រទេស។ យើងខ្ញុំចងតម្រង់ទៅលើជំនាន់វ័យ
ក្មេងរបស់ប្រទេសជាតិ អនាគតរបស់វៀតណាម។ ដូច្នេះ យើងខ្ញុំរៀបចំការ
តាំងពិព័រណ៌នៅមហាវិទ្យាល័យធំៗរបស់វៀតណាម៕”