ការតាំងពិព័រណ៍ឯកសារស្ដីពីប្រជុំកោះ Hoang Sa និង Truong Sa នៅខេត្ត Ben Tre

ការតាំងពិព័រណ៍ឯកសារស្ដីពីប្រជុំកោះ Hoang Sa និង Truong Sa នៅខេត្ត Ben Tre - ảnh 1
ប្រជាជនមកទស្សនានាពេលការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុង Hue ភាគកណ្ដាលវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី៦ មេសា នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម ក្រសួង
ព័ត៏មាននិងផ្សព្វផ្សាយវៀតណាម បានរៀបចំសន្និសីទកាសែតអំពីការតាំង ពិព័រណ៍
ផែនទីនិងឯកសារដោយប្រធានបទ “Hoang Sa​​ - ​Truong Sa របស់វៀតណាម-ភស្តុ
តាងប្រវត្តិសាស្ត្រនិងគត្តិយុត្ត” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Ben Tre ចាប់ពី ថ្ងៃទី៧
ដល់ទី១៣ មេសា។ការតាំងពិព័រណ៍នេះនឹងដាក់បង្ហាញបណ្ដាឯកសារ ផែនទី
បុរាណ Atlas ឯកសារបោះពុម្ភ ប្រធានបទស្រាវជ្រាវ និងវត្ថុនានាទាក់ទិនដល់ប្រជុំ
កោះ Hoang Sa Truong Sa ដែលត្រូវបានប្រមូលផ្ដុំ និងប្រកាសតាំងពីមុនមក ដោយ
បណ្ដាអ្នក ស្រាវជ្រាវ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស។នេះគឺជាភស្តុតាងប្រវត្តិ
សាស្ត្រនិង មូលដ្ឋានគតិ្តយុត្តដែលបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះទាំង២ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ