ការបោះឆ្នោតនៅអាមេរិក៖ លោក Donald Trump ​នាំមុខ​ប្រធានាធិបតី Biden នៅ​ទូទាំងប្រទេស

(VOVWORLD) - ការស្ទង់មតិថ្មីបំផុតនៅសហរដ្ឋអាមេរិកដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ដោយមានការចូលរួមពីអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ២.០០០នាក់ បានបង្ហាញថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump កំពុងនាំមុខប្រធានាធិបតីអាមេរិក លោក Joe Biden លើអត្រាគាំទ្រនៅក្នុងរដ្ឋសមរភូមិចំនួន ៧ ក៏ដូចជាទូទាំងប្រទេស។

ជាពិសេស លទ្ធផលនៃការស្ទង់មតិរបស់សាកលវិទ្យាល័យ Emerson ដែលបានប្រកាសនាថ្ងៃទី ១៨ ខែកក្កដា បានបង្ហាញថា ៤៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និង ៤២% បានគាំទ្រប្រធានាធិបតី Joe Biden ខណៈដែលម្ចាស់ឆ្នោតចំនួន ១២% មិនទាន់ជ្រើសរើសនរណាម្នាក់ទេ។ លទ្ធផលនេះបានបង្ហាញថា អត្រាគាំទ្ររបស់លោក Biden បានថយចុះ ២% ហើយអត្រាគាំទ្រលោក Trump នៅតែដដែល បើធៀបនឹងការស្ទង់មតិកាលពីដើមខែនេះ។

ការបោះឆ្នោតនៅអាមេរិក៖ លោក Donald Trump ​នាំមុខ​ប្រធានាធិបតី Biden នៅ​ទូទាំងប្រទេស - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump។ រូបថត៖ AFP/TTXVN

ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Donald Trump រងការធ្វើឃាតក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដា។ លោក Trump ក៏កំពុងនាំមុខលោក Biden ចំនួន៥% នៅក្នុងរដ្ឋសមរភូមិដូចជារដ្ឋ Wisconsin រដ្ឋ Pennsylvania និងរដ្ឋ Nevada នាំមុខ៦%នៅក្នុងរដ្ឋ Georgia និង ៧% នៅរដ្ឋ North Carolina និងរដ្ឋ Arizona ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ