ការបោះឆ្នោតនៅអាមេរិក៖ អតីតប្រធានាធិបតី Donald Trump ត្រូវបានការពារ​ដូចជាប្រធានាធិបតីដែលកំពុងកាន់អំណាច

(VOVWORLD) - កាលពីថ្ងៃទី ១១ ខែតុលា ក្រុមឃោសនាការបោះឆ្នោតរបស់បេក្ខជន Donald Trump បានស្នើឱ្យរដ្ឋាភិបាលប្រើប្រាស់យន្តហោះ និងរថយន្តយោធាដើម្បីការពារអតីតប្រធានាធិបតីនៅពេលធ្វើយុទ្ធនាការឃោសនាការបោះឆ្នោត។ មុននោះ លោក Trump បានចែករំលែកនៅលើបណ្តាញសង្គម Truth Social ថា មាន "ការគំរាមកំហែងដ៏ធំធេង" ដល់អាយុជីវិតរបស់លោក។

ទាក់ទិននឹងសំណើខាងលើនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃដដែលបានប្រកាសថា លោកបានដឹកនាំរដ្ឋាភិបាលឱ្យការពារអតីតប្រធានាធិបតី ដូចនឹងប្រធានាធិបតីដែលកំពុងកាន់អំណាចអញ្ជឹង។ លោក ប្រធានាធិបតី Biden ជឿជាក់ថា ទីភ្នាក់ងារសម្ងាត់អាមេរិកគួរតែគោរពសំណើរបស់លោក Trump ស្តីពីការការពារដោយមធ្យោបាយយោធានៅក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការឃោសនាការបោះឆ្នោត ប្រសិនបើវាមិនលើសពីសំណើសម្រាប់ការការពារប្រធានាធិបតីដែលកំពុងកាន់អំណាច។

ការបោះឆ្នោតនៅអាមេរិក៖ អតីតប្រធានាធិបតី Donald Trump ត្រូវបានការពារ​ដូចជាប្រធានាធិបតីដែលកំពុងកាន់អំណាច - ảnh 1អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ។ រូបថត៖ រ៉យទ័រ

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីលើកនេះ រហូតមកដល់ពេលនេះ លោក Trump ត្រូវបានគេធ្វើឃាតដោយបរាជ័យចំនួនពីរដង។ នៅពាក់កណ្តាលខែកក្កដាឆ្នាំនេះ លោក Trump ស្ទើរតែត្រូវបានគេបាញ់ចំក្បាលនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ។ ត្រឹមតែ ២ ខែក្រោយមក នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា លោក Trump បានក្លាយជាគោលដៅធ្វើឃាតម្តងទៀត ខណៈពេលដែលកំពុងលេងកីឡាវាយកូនហ្គោលនៅទីក្រុង West Palm Beach ក្នុងរដ្ឋ Florida ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ