ការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ របស់ថៃ


ការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ របស់ថៃ - ảnh 1
អ្នកបោះឆ្នោតចំនួន ១២០ ពាន់នាក់បានចូលរួមការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ នៅភាគខាង ត្បូងរាជធានីបាងកក (Image: Vietnam+)

(VOVworld) – សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (EC) លោក
Somchai Srisuthiyakorn បានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ១២០ ពាន់នាក់បានចូលរួម
ការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ នៅភាគខាងត្បូងរាជធានីបាងកក នាថ្ងៃ
ទី ២ មិនា។ នេះគឺជាទីកន្លែងបោះឆ្នោតនានាដែលត្រូវបានបាតុករហ៊ុំព័ទ្ធនាថ្ងៃទី ២
កុម្ភៈ។ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ តាមលោក Somchai
Srisuthiyakorn ថា៖ លទ្ធផលចុងក្រោយនៃការបោះឆ្នោតនឹងត្រូវបានប្រកាសបន្ទាប់
ពីការបោះឆ្នោតបំពេញបន្ថែមត្រូវបានដំណើរការទាំងស្រុង។ ខណៈពេលនោះ
បាតុករថៃបានចាប់ផ្តើមចាកចេញពីទីកន្លែងធ្វើ បាតុកម្មនៅទីក្រុងបាងកក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ