ការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន៖អតីតរដ្ឋមន្ត្រីការបរទេស Abdulla នាំមុខជាបណ្ដោះអាសន្ន
(VOVWORLD) /  
|
អតីតរដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថាន (AFP) |
Vovworld-តាមមជ្ឈដ្ឋានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ
អាប់ហ្គានីស្ថាន (IEC) ថា ជាមួយសំលេងគាំទ្រជិត៥០%ដែលបានរាប់នោះ អតីត
រដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីនៅ
ប្រទេសនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២០មេសា ប្រធាន IEC លោក
Mohammad Yusuf Nuristani បានឲ្យដឹងថា លទ្ធផលនៃការរាប់សន្លឹកឆ្នោត៥០%នៃ
ខេត្តក្រុងចំនួន៣៤លើទូទាំងប្រទេសបានសឲ្យឃើញថា បេក្ខជន Abdulla ទទួលបាន
សំលេងគាំទ្រប្រមាណ៤៤,៤% បន្ទាប់នោះគឺបេក្ខជន Ashraf Ghani Ahmadzai ជាមួយ
សំលេងគាំទ្រប្រមាណ៣៣,២%។ លទ្ធផលជាផ្លូវការនឹងបានប្រកាសនាថ្ងៃទី១៤
ឧសភា។ ក្នុងករណីដែលគ្មានបេក្ខជនណាដណ្ដើមបានសំលេងគាំទ្រជាង៥០% បេក្ខជនចំនួន២ដែលមានសំលេងគាំទ្រច្រើនបំផុតនឹងចូលរួមការប្រណាំងវគ្គទី២នា
ថ្ងៃទី២៨ឧសភា៕
-VOVWORLD