ការបោះឆ្នោតសភាជាន់ទាបជប៉ុនឆ្នាំ២០១៧៖ សម្ព័ន្ធភាពកាន់អំណាចដណ្ដើម បានជ័យជំនះដ៏ត្រចះត្រចង់
(VOVWORLD) - សម្ព័ន្ធភាពកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ទើប នឹងដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់។
សម្ព័ន្ធភាពកាន់អំណាចរបស់នាយករដ្ឋមន្រ្តីលោក Shinzo Abe ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ (រូបថត៖ Reuters) |
តាមលទ្ធផលជាផ្លូវការថា គណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) របស់លោក Abe ដណ្ដើមបានអាសនៈចំនួន២៨៣ ដែលហួសឆ្ងាយពីគោលដៅ អាសនៈ២៣៣លើសពីពាក់កណ្ដាលដែលលោក Abe ដាក់ចេញក្នុងយុទ្ធនាការ បោះឆ្នោត។ រីឯគណៈបក្ស Komei ក្នុងសម្ព័ន្ធភាពក៏ដណ្ដើមបានអាសនៈចំនួន ២៩។ ដូច្នេះហើយ សម្ព័ន្ធភាពកាន់អំណាចពោលខាងលើដណ្ដើមបានអាសនៈ សរុប៣១២លើអាសនៈទាំង៤៦៥ក្នុងសភាជាន់ទាប។ ជ័យជំនះនេះត្រូវបានវាយ តំលៃថា នឹងជួយពង្រឹងឱកាសរបស់នាយករដ្ឋមន្រ្តីលោក Abe ក្នុងការបន្តដឹកនាំ LDP ក្នុងការបោះឆ្នោតប្រធានគណៈបក្សនេះនាខែកញ្ញាឆ្នាំ២០១៨ បើកផ្លូវសំរាប់ ឯតទគ្គកម្មជានាយករដ្ឋមន្រ្តីកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន៕