ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លោក Joe Biden ប្រកាស​បន្ត​ជំរុញ​ការផ្ទេរអំណាច

(VOVWORLD) - កាលពីថ្ងៃទី ១០ ខែវិច្ឆិកា បេក្ខជនប្រធានាធិបតីមកពីគណ បក្សប្រជាធិបតេយ្យលោក Joe Biden បានអះអាងថា គ្មានប្រការអ្វីអាចរារាំងដល់ដំណើរការផ្ទេរអំណាចឡើយ។ 
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លោក Joe Biden ប្រកាស​បន្ត​ជំរុញ​ការផ្ទេរអំណាច - ảnh 1 បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden  (រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ នៅរដ្ឋ Delaware រួមជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតលោកស្រី Kamala Harris នោះ លោក Biden បានឲ្យដឹងថា ក្រុមការងាររបស់លោកកំពុងជំរុញការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីទទួលការផ្ទេរអំណាចនាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ខាងមុខ។ មុននេះ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ៤ ថ្ងៃបន្ទាប់ពីការបោះឆ្នោតផ្លូវការ នៅថ្ងៃទី ៣ ខែវិច្ឆិកានោះ ប្រព័ន្ធផ្សព្វផ្សាយធំ ៗ នៅអាមេរិកបានប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania ថា លោក Biden គឺជាអ្នកឈ្នះឆ្នោត។ ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីលោក Donald Trump កំពុងជំរុញកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ សំដៅបញ្ច្រាសជ័យជម្នះយ៉ាងប្រកៀកប្រកិតរបស់លោក Joe Biden នៅតាមរដ្ឋគន្លឹះមួយចំនួន ដូចជា៖ Pennsylvania, Nevada, Georgia និង Arizona។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោក Bill Barr រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកបានផ្ទេរសិទ្ធិឱ្យរដ្ឋអាជ្ញាសហរដ្ឋស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ