|
ប៉ូលីសបំពេញភារកិច្ចនៅកន្លែងកើតហេតុការបាញ់រះនៅក្រុង Orlando ប្រទេសអាមេរិក
(រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១៣ មិថុនា អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary
Clinton នៃគណៈបក្សប្រជាធិបតេយ្យនិងមហាសេដ្ឋីលោក Donald Trump នៃគណៈ
បក្សសាធារណៈរដ្ឋបានសំដែងទស្សនៈដ៏ផ្ទុយគ្នាទាក់ទិនដល់ ការបាញ់រះនៅក្រុង
Orlando ដែលបានកើតមានឡើងនាថ្ងៃទី១២ មិថុនាកន្លងទៅ។ថ្លែងមតិនៅទីក្រុង
Manchester រដ្ឋ New Hampshire លោក Donald Trump ប្រកាសថា ប្រសិនបើជាប់ឆ្នោត
ជាប្រធានាធិបតីអាមេរិក លោកនឹងបញ្ចប់ការ ទទួលយកជនចំណាកស្រុកមកពី
តំបន់នានាដែលមានប្រវត្តិសាស្ត្រភេរវកម្ម ប្រឆាំងអាមេរិក អឺរ៉ុប ឬប្រទេសជា
សម្ព័ន្ធមិត្តរបស់អាមេរិករហូតដល់ពេលណា ដែលយើងដឹងថាត្រូវធ្វើយ៉ាងម៉េច
ដើម្បីចញ្ចប់ការគំរាមកំហែងនេះ។
ក្នុងពេលនោះថ្លែងមតិនៅរដ្ឋ Cleverland អតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary
Clinton បានសង្កត់ធ្ងន់ថា ការប្រែក្លាយសាសនាមួយទៅជាអ្វីៗដ៏អាក្រក់ ហើយ
ចេញផ្សាយបទហាមឃាត់ទៅលើអ្នកកាន់សាសនានោះ គ្រាន់តែបង្កមហន្តរាយ
ទៅលើជនអ៊ីស្លាមភាគច្រើន ហើយនាំមកនូវអត្ថប្រយោជន៍ សំរាប់អង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសប៉ុណ្ណោះ៕