ការប៉ះទង្គិចរវាងជនប៉ាឡេស្ទីននិងប៉ូលីស្តអ៊ីស្រាអែលបន្តកើតមានឡើង
|
ការប៉ះទង្គិចរវាងជនប៉ាឡេស្ទីននិងប៉ូលីស្តអ៊ីស្រាអែលបន្តកើតមានឡើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ការប៉ះទង្គិចរវាងជនប៉ាឡេស្ទីននិងប៉ូលីស្ត
អ៊ីស្រាអែលបានកើតមានឡើងនៅវិហារ Al Aqsa នៅ Jerusalem នាថ្ងៃចុង
ក្រោយក្នុងបុណ្យឥស្លាម Eid Al Adha។ ស្ថានភាពនាបច្ចុប្បន្នបានបន្ធូស្រាល។
ការប៉ះទង្គិចរវាងបាតុករប៉ាឡេស្ទីននិងកំលាំងសន្តិសុខអ៊ីស្រាអែលផ្ទុះឡើង
ចាប់ពីថ្ងៃទី ១៣ កញ្ញា ធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសនិងជនប៉ាឡេស្ទីន
រាប់សិបនាក់ត្រូវចាប់ឃុំខ្លួន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានស្នើរឲ្យពិនិត្យមើលឡើងវិញការកំណត់ដែលអនុញ្ញត្តិឲ្យប៉ូលីស្ត
ប្រើប្រាស់គ្រាប់ពិត។ ភាគីប៉ាឡេស្ទីនបានប្រឆាំងទង្វើពោលខាងលើ ហើយ
ចោទប្រកាន់អ៊ីស្រាអែលបន្តរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕