ការ​ប្រកួត​ជើងឯករចនាក្រាហ្វិកពិភពលោកឆ្នាំ២០២២​ ត្រូវ​បាន​រៀប​ចំ​ឡើងនៅ​ភូមិភាគ​ទាំង​៣

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងអង្គការអប់រំ IIG វៀតណាម បានរួមគ្នារៀបចំពិធីបើកការប្រកួតជើងឯករចនាក្រាហ្វិកពិភពលោក – Adobe Certified Professional World Championship ២០២២ (ACPWC ២០២២) នៅគ្រឹះស្ថានឧត្តមសិក្សាវិជ្ជាជីវៈឧស្សាហកម្មហាណូយ។
ការ​ប្រកួត​ជើងឯករចនាក្រាហ្វិកពិភពលោកឆ្នាំ២០២២​ ត្រូវ​បាន​រៀប​ចំ​ឡើងនៅ​ភូមិភាគ​ទាំង​៣ - ảnh 1លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ពន្ធយុវជន លោក Bui Quang Huy ថ្លែងមតិក្នុងពិធីបើកការប្រកួត ACPWC។ (រូបថត៖ Thu Hang)

ថ្លែងមតិក្នុងពិធីបើក លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ពន្ធយុវជន លោក Bui Quang Huy បានលើកច្បាស់ថា ការរចនាក្រាហ្វិកគឺជាវិស័យដែលមានសក្ដានុពលនៃការអភិវឌ្ឍនៅវៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងតម្រូវការប្រភពធនធានពលករកំរិតខ្ពស់។ ការប្រកួត ACPWC មានអត្ថន័យដ៏ធំធេងក្នុងការជួយយុវជនវៀតណាម លើកកំពស់ជំនាញវិជ្ជាជីវៈនិងចំណេះដឹងរបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយកម្លាំងពលករពីបរទេស ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងសកលភាវូបនីយកម្មយ៉ាងស៊ីជំរៅ។

ភ្លាមៗបន្ទាប់ពីពិធីបើក ការប្រកួតវគ្គជម្រុះថ្នាក់ជាតិលើកទី ៥ នៃការប្រកួត ACPWC នៅវៀតណាមបានប្រព្រឹត្តទៅនៅភូមិភាគទាំង៣ក្នុងទូទាំងប្រទេស រួមមាន៖ ទីក្រុងហាណូយ ដាណាំង និងទីក្រុងហូជីមិញ។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីបេក្ខជនឆ្នើមជិត ១៦០នាក់ ដែលត្រូវបានជ្រើសរើសពីក្រុមជំរើសពីវិទ្យាល័យ សាលាមធ្យមសិក្សា មហាវិទ្យាល័យ សាកលវិទ្យាល័យ និងបណ្ឌិតសភាចំនួន៣៥ នៅទូទាំងប្រទេស។ បេក្ខជនចំនួន៣នាក់ ដែលទទួលបានជ័យលាភីលេខ១ នឹងក្លាយជាឯកអគ្គរដ្ឋទូត ACPro វៀតណាម ដើម្បីចូលរួមការប្រកួតជាមួយបេក្ខជនមកពីប្រទេសនិងតំបន់នៅជុំវិញពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងខែកក្កដា ឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ