ការប្រជែងដណ្ដើមដ៏ស្មុគ្រស្មាញអំពីអធិបតេយ្យភាពដែនសមុទ្រត្រូវការមានដំណោះស្រាយទូទៅមួយ
ថ្លែងមតិនាថ្ងៃទី ១៧ កក្កដា នៅរដ្ឋធានី Jakata ប្រធានាធិបតីឥណ្ឌូនេស៊ី Sulino
Bambang Yudhoyono បានចាត់ទុកថា បណ្ដាការប្រជែងដណ្ដើមដ៏ស្មុគ្រស្មាញ អំពី អធិបតេយ្យភាពដែនសមុទ្ររវាងប្រទេសមួយចំនួនជាសមាជិកអាស៊ាន និងចិន ត្រូវការមានដំណោះស្រាយទូទៅមួយ។ ក្នុងនោះមានការកសាង ក្រមសិលធម៌ នៃបញ្ហាសមុ្រទខាងកើត (COC)។ ជាមួយប្រធានបទ៖ “សម្រប សម្រួល និង ដំណោះស្រាយអោយជំលោះ” បទថ្លែងមតិរបស់ ប្រធានាធិបតីSulino Bambang Yudhoyono នៅពិធីបើកទស្សនាវដ្តីទិតៀនយុទ្ធសាស្ត្រ (Strategic Review ) និង
វេទិការទិតៀនយុទ្ធសាស្ត្រ ( The Strategic Review Forum) ជាទស្សនាវដ្តីនិង វេទិការអំពីបណ្ដាបញ្ហាដឹកនាំ គោលនយោបាយ និងទំនាក់ទំនងអន្តរជាតិ ធំបំផុតនៅឥណ្ឌូនេស៊ី ប្រមូលផ្តុំអធិប្បាយអំពីតួនាទីសំខាន់ របស់ការសម្របសម្រួល ចំពោះស្ថិរភាព និងការអភិវឌ្ឍន៍របស់ឥណ្ឌូនេស៊ីនិយាយដោយឡែក
និងបណ្ដាប្រទេសផ្សេងៗនិយាយរួម៕
|
ប្រធានាធិបតីឥណ្ឌូនេស៊ី Sulino Bambang Yudhoyono (http://www.baotintuc.vn/) |