ការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់៖ មនុស្សជាង ១៣ ម៉ឺននាក់ត្រូវជម្លៀស

(VOVWORLD) - លោក Mohamed Adam Mohamed នៃគណៈកម្មាធិការ ផ្ដល់ជំនួយមនុស្សធម៌ក្នុងរដ្ឋ Gedaref បាននិយាយថា មនុស្សជាង ១៣ ម៉ឺននាក់ បានជម្លៀសចេញពី Sinnar ទៅកាន់ Gedaref។ 
ប្រជាជនមកពីរដ្ឋ Sinnar នៅភាគកណ្ដាលប្រទេសស៊ូដង់ កំពុងជម្លៀសខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់រដ្ឋ Gedaref នៅភាគខាងកើតប្រទេសនេះ ដើម្បី ជៀសវាងភាពតានតឹងកាន់តែកើនឡើងៗនៃជម្លោះប្រដាប់អាវុធរវាងកងទ័ព និងកង កម្លាំងគាំទ្ររហ័ស (RSF)។ លោក Mohamed Adam Mohamed នៃគណៈកម្មាធិការ ផ្ដល់ជំនួយមនុស្សធម៌ក្នុងរដ្ឋ Gedaref បាននិយាយថា មនុស្សជាង ១៣ ម៉ឺននាក់ បានជម្លៀសចេញពី Sinnar ទៅកាន់ Gedaref។ បច្ចុប្បន្ន គណៈកម្មាធិការនេះបានបង្កើតទីជម្រកសង្គ្រោះបន្ទាន់ដើម្បីទទួលជនភៀសខ្លួន។ ប្រទេសស៊ូដង់បានធ្លាក់ចូលក្នុងវិបត្តិចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ មក។
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ ការផ្ទុះជម្លោះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៦.៦៥០ នាក់។ មនុស្សជាង ៧,៧ លាននាក់នៅក្នុងប្រទេសស៊ូដង់ត្រូវជម្លៀសនៅក្នុងប្រទេស ខណៈ ដែលមនុស្សប្រហែល ២,២ លាននាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ប្រទេសជិត ខាងដើម្បីស្វែងរកការជ្រកកោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ