ការប្រឡងថ្មីដៃជំនាញមុខរបរអាស៊ានលើកទី១០
|
ការប្រឡងថ្មីដៃជំនាញ មុខរបរអាស៊ានលើកទី១០ បានរៀបចំឡើងនៅទីក្រុងហាណូយ |
(VOVworld)-នាថ្ងៃទី២០តុលា សន្និសីទគណៈកម្មាធិការ ចាត់តាំង និងគណៈកម្មា
ធិការបច្ចេកទេសលើកទី២ នៃការប្រឡងថ្មីដៃជំនាញ មុខរបរអាស៊ានលើកទី១០ បានរៀបចំឡើងនៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ សន្និសីទនេះ បាន
ពិនិត្យមើលរាល់ការងារត្រៀមរៀបចំរបស់ប្រទេសជាម្ចាស់ផ្ទះ និងការរួម សហការ ចូលរួមរបស់ប្រទេសជាសមាជិកអាស៊ាន។ ការប្រឡងថ្មីដៃមុខជំនាញ អាស៊ានជាព្រឹត្តការណ៍មានសារៈសំខាន់១ របស់អាស៊ាន លើវិស័យការងារ និង បណ្តុះ
បណ្តាលវិជ្ជាជីវៈ សំដៅឆ្ពោះទៅការបង្កើនគុណភាពថ្មីដៃជំនាញក្នុងតំបន់ឡើង
ដល់កម្រិតអន្តរជាតិ ព្រមទាំងកសាងលក្ខណៈប្រកួតប្រជែងរបស់កម្លាំង ពលករ
អាស៊ាន។ ការប្រឡងលើកនេះ មានសារៈសំខាន់ជាង ខណៈដែល អាស៊ានកំពុង
ឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ខាង មុខ។ នេះជាលើកដំបូង
ដែលប្រទេសអាស៊ានទាំង១០ ចូលរួមការប្រឡងនេះដែលបានប្រព្រឹត្តទៅនៅ
ទីក្រុងហាណូយ (វៀតណាម) ចាប់ពី ថ្ងៃទី១៩ដល់ថ្ងៃទី២៩តុលា។ ចូលរួមការ
ប្រឡងលើកនេះក្រុមវៀតណាម ខិតខំប្រឹងប្រែងរៀបចំណាត់ថ្នាក់ទី១៕