ក្រុមការងារនៃគណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបំពេញការងារនៅតំបន់ Tay Nguyen និងភាគកណ្ដាលវៀតណាម
(VOV)_ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រុមការងារនៃគណះកម្មាធិការ
សេដ្ឋ កិច្ចមជ្ឈឹម ដឹកនាំដោយលោក Vuong Dinh Hue សមាជិកមជ្ឈឹមបក្ស ប្រធាន គណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានជួបធ្វើការជាមួយគណះកម្មាធិការទទួលបន្ទុក
តំបន់ Tay Nguyen ខេត្តមួយចំនួនក្នុងតំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ ភាគកណ្ដាលវៀតណាម។ នៅទីនេះ ក្រុមការងារនៃគណះកម្មាធិការ សេដ្ឋកិច្ច មជ្ឈឹមបានស្វែងយល់ ពិភាក្សាជាមួយថ្នាក់ដឹកនាំនៃខេត្តនានាអំពីសភាពការណ៍
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងតំបន់នាបច្ចុប្បន្ន និងពិសេសគឺប្រមូលផ្តុំចូលក្នុងការ
វាយតំលៃលើក ដំបូងអំពីលទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម លើកទី៧ (នីតិកាលទី១០) ក្នុងរយះពេល៥ឆ្នាំ ស្ដីអំពីកសិកម្ម កសិករ ជនបទ …។ល។ តាមរយះ ជំនួបធ្វើការនានា ក្រុមការងារស្វែងយល់អំពីបណ្ដារបៀបធ្វើជាក់ស្ដែង របស់ខេត្ត
និមួយៗ។ ទន្ទឹមនឹងនោះ ក៏បានផ្តល់គំនិត របៀបធ្វើថ្មី ដើម្បីបណ្ដាតំបន់អាចស្រាវ
ជ្រាវអនុវត្តរួមចំណែកអនុវត្តល្អរាល់សេចក្ដីសម្រេចចិត្ត និងសន្និដ្ឋានរបស់មជ្ឈឹមក្នុងរយះពេលខាងមុខនេះ៕