ក្រុមការងារស្ដីពីសុខាភិបាលត្រៀមរៀបចំសេចក្តីថ្លែងការណ៍រួមសម្រាប់ដាក់ជូនក្នុងសប្តាហ៍ជាន់ខ្ពស់ APEC
(VOVWORLD) -ក្នុងថ្ងៃធ្វើការទី ២ នាថ្ងៃទី ២២ សីហា ក្រុមការងារស្ដីពីសុខាភិបាលរបស់SOM ៣ - APEC បានចំណាយពេលវេលាជាច្រើនសម្រាប់បណ្ដាខ្លឹមសារក្នុង សេចក្តីថ្លែងការណ៍ ដែលនឹងដាក់ជូនក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នាចុងឆ្នាំនេះ និងបញ្ហាទាក់ទាញការវិនិយោគ ប្រើប្រាស់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធភាពសម្រាប់ផ្នែកសុខាភិបាលជាដើម។
ក្រុមការងារស្ដីពីសុខាភិបាលត្រៀមរៀបចំសេចក្តីថ្លែងការណ៍រួមសម្រាប់ដាក់ជូន
ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC |
ក្នុងថ្ងៃធ្វើការទី ២ នាថ្ងៃទី ២២ សីហា ក្រុមការងារស្ដីពីសុខាភិបាលរបស់SOM ៣ - APEC បានចំណាយពេលវេលាជាច្រើនសម្រាប់បណ្ដាខ្លឹមសារក្នុង សេចក្តីថ្លែងការណ៍ ដែលនឹងដាក់ជូនក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នាចុងឆ្នាំនេះ និងបញ្ហាទាក់ទាញការវិនិយោគ ប្រើប្រាស់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធភាពសម្រាប់ផ្នែកសុខាភិបាលជាដើម។ អង្គប្រជុំបានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមលើកនេះ របស់ក្រុមការងារស្ដីពីសុខាភិបាលនឹងប្រមូលផ្ដុំលើការដាក់ចេញនូវសារសំខាន់ដូចជា៖ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC គម្បីបង្កើន ការវិនិយោគលើវិស័យសុខាភិបាល រួមដៃគ្នាបង្ការប្រឆាំង ជំងឺមិនឆ្លងនិងចំនួនប្រជាជនចាស់ជរា ប្រមូលផ្ដុំសហប្រតិបត្តិការបង្ការប្រឆាំងអាសន្នរោគថ្មី បង្កើនប្រព័ន្ធសុខាភិបាល ប្រមូលផ្ដុំជំរុញយ៉ាងខ្លាំងវិស័យសុខាភិបាលមូលដ្ឋាន ។ នាំវិស័យសុខាភិបាលចូលក្នុងរាល់គោលនយោបាយ បម្រើសុខភាពប្រជាជន និងភារកិច្ចនៃប្រព័ន្ធនយោបាយ៕