ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន
|
ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន (VNP/AFP) |
Vovworld-នាព្រឹកថ្ងៃទី៣តុលាតាមម៉ោងវៀតណាម ថ្នាក់ដឹកនាំបណ្ដាប្រទេស
រុស្ស៊ីអ៊ុយក្រែនអាល្លឺម៉ង់និងបារាំង(ក្រុមចតុភាគី Normandy)បានបញ្ចប់ការចរចារ
នៅរដ្ឋធានីប៉ារីសបារាំង។ បណ្ដាភាគីសុទ្ធតែសង្កត់ធ្ងន់លើសារសំខាន់នៃការ
អនុវត្តកិច្ចព្រមព្រៀង Minsk ស្ដីពីការដោះស្រាយវិបត្តិអ៊ុយក្រែន អំពាវនាវអនុវត្ត
យ៉ាងពេញលេញកិច្ចព្រមព្រៀងនេះក៏ដូចជាលទ្ធភាពអូសបន្លាយកិច្ចព្រមព្រៀង
នេះទៅឆ្នាំ២០១៦។
បញ្ចប់ការចរចារនេះ បណ្ដាភាគីមិនចុះហត្ថលេខាលើឯកសារណាមួយ។ នៅ
សន្និសីទកាសែតរួមអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានវាយតំលៃថា
ភាគីនានាពេញចិត្តនឹងលទ្ធផលចរចារ រាល់បញ្ហាជាក់ស្ដែងដែលបានពិភាគ្សានិង
ទស្សនៈនៃភាគីនានាបានខិតមកជិតគ្នាជាង។ អធិការបតីអាល្លឺម៉ង់ចាត់ទុកថា គ្មាន
ប្រការណានៃកិច្ចព្រមព្រៀង Minsk បានអនុវត្តយ៉ាងពេញលេញឡើយ។ ហេតុនេះ
ហើយលោកស្រី Merkel បានបើកចំហរលទ្ធភាពកាលកំណត់នៃកិច្ចព្រមព្រៀងនេះ
អាចបានអូសបន្លាយ៕