ក្រុម​ប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិប្រជុំសម្ងាត់​អំពីសភាពការណ៍នៅ​មជ្ឈឹមបូពារ៍

អ្នកនាំពាក្ស អង្គការសហប្រជាជាតិ Martin Nesirky ទើបបានអោយដឹងថាក្រុម​ប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិ បាន​ប្រជុំសម្ងាត់​អំពីសភាពការណ៍នៅ​មជ្ឈឹមបូពារ៍ ​នាថ្ងៃទី ២ កក្កដា ពិសេស​គឺអំពី​វិបត្តិនៅស៊ីរី​ក្នុង​រយះពេល ១៦ ខែ​កន្លងទៅ ​។ លទ្ធផល នៅកិច្ចប្រជុំនេះ ត្រូវបានអគ្គស្នងការអំពីសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ Navi
Pillay ប្រកាស បន្ទាប់ពីកិច្ចប្រជុំ ​ក្នុងនោះ​ អំពាវនាវ​បញ្ឈប់ភ្លាម​ បណ្ដាសកម្មភាព ជួយឧបត្ថម្ភអាវុធអោយជំលោះនៅស៊ីរី។ លោកស្រី ​Navi Pillay បានចោទប្រកាន់ រដ្ឋាភិបាលស៊ីរី និងកងកម្លាំង​ប្រឆាំងថាទាក់ទិនដល់​បណ្ដាសកម្មភាពបង្កមហន្តរាយ ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រទេសនេះ និងសំណូមពរនាំយក ជូន​បញ្ហា វិវាទនៅស៊ីរីឡើងតុលាកាព្រម្មទ័ណ្ឌអន្តរជាតិ។

ក្រុម​ប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិប្រជុំសម្ងាត់​អំពីសភាពការណ៍នៅ​មជ្ឈឹមបូពារ៍ - ảnh 1
ក្រុម​ប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិប្រជុំសម្ងាត់​អំពីសភាពការណ៍នៅ​មជ្ឈឹមបូពារ៍(http://www.qdnd.vn)

          កិច្ចប្រជុំរបស់ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិត្រូវបានប្រព្រឹត្តទៅ ​បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមធ្វើសកម្មភាពអំពីស៊ីរី រួមមានប្រទេសមហាអំណាចនានា​លើពិភពលោក បានប្រព្រឹត្តទៅនៅទីក្រុង Geneva (ស្វីស)។ ក្នុងនោះ ភាគីនានាបាន​
ឯកភាព​អំពីដំណើការបើកផ្លូវអោយដំណាក់កាលអន្តរកាលនៅស៊ីរី និងអះអាង​គោល​បំណងរបសសហគមន៍អន្តរជាតិ បញ្ឈប់អំពើហឹង្សារនៅស៊ីរី ក៏ដូចជា ប្រជាជនស៊ីរីមានសិទ្ធសម្រេចដោយខ្លួនឯងខឿនឯករាជ និងប្រជាធិបតេយ្យ អំពីអនាគតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ