|
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជាបើកកញ្ចប់បោះត្រាឯកសារអំពីការបោះឆ្នោតរដ្ឋសភា
(Image: VOV Online) |
(VOVworld) – នាថ្ងៃទី ២៦ សីហា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជា (CCC) បានស្នើ ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ដំណើរការបើកកញ្ចប់បោះ
ត្រាឯកសារអំពីការបោះឆ្នោតរដ្ឋសភា ដែលបានប្រព្រឹត្តទៅក្នុងទីកន្លែងបោះ
ឆ្នោតចំនួន ៨ នៅខេត្ត បាត់ដំបង ដើម្បីពិនិត្យឡើងវិញ នាថ្ងៃទី ២៨ សីហា។ នេះគឺជាសេចក្តីសម្រេអំពីការបើកកញ្ចប់បោះត្រាលើកទី ២ ដែល CCC បាន
នាំចេញ ក្នុងដំណើរដោះស្រាយរាល់ការបន្តឹងតវ៉ារបស់គណៈបក្សសង្គ្រោះជាតិ
(CNRP) ដែលទាក់ទិនដល់លទ្ធផលនៃការបោះឆ្នោតរដ្ឋសភានៅកម្ពុជា នាពេល
ថ្មីៗនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ថ្លែងមតិក្នុងជំនួបជាមួយអ្នកគាំទ្រ
ចំនួន ៦ ពាន់ នាក់ នៅរាជធានី ភ្នំ ពេញ នារសៀលថ្ងៃទី ២៦ សីហា ប្រធាន
គណៈបក្ស CNRP លោក សម រង្ស៊ី បានចាត់ទុកថា៖ គណៈកម្មាធិការឯករាជ្យ
មួយគប្បីត្រូវបានបង្កើត ដើម្បីធ្វើការស៊ើបអង្គេតចំពោះការរំលោភក្នុងការបោះ
ឆ្នោតរដ្ឋសភា នីតិកាលទី ៥ ។ ទន្ទឹមនឹងនោះ លោកសន្យាថា៖ CNRP នឹងគោរព
តាមសេចក្តីសំរេចចុងក្រោយនៃគណៈកម្មាធិការនេះ។
ក្នុងពេលនោះ អនុប្រធាន CNRP លោក គីម សុខា បានព្រមានថា៖ CNRP នឹងរៀបចំបណ្ដាការធ្វើបាតុកម្មថ្មីសំដៅទាមទាឲ្យការបង្កើតគណៈកម្មាធិការ
ពោលខាងលើ ហើយព្រមានថា៖ NEC គណៈបក្ស CPP និងរាជរដ្ឋាភិបាល
ត្រូវទទួលខុសត្រូវចំពោះរាល់ផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមានឡើង
ប្រសិនបើ គណៈកម្មាធិការឯករាជ្យពោលខាងលើមិនត្រូវបានបង្កើតនោះ៕