ក្រុមប្រឹក្សាសន្តិភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស

(VOVWORLD) - ប្រការនេះអាចមើលឃើញយ៉ាងច្បាស់តាមរយៈការដែលវៀតណាមបានកាត់បន្ថយភាពក្រីក្រខ្លាំងនាពេលកន្លងមក។ យោងតាមលោក Tsavdaridis ទាំងនេះគឺជាសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសំណុំឯកសារសិទ្ធិមនុស្សរបស់វៀតណាម។ 
ក្រុមប្រឹក្សាសន្តិភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស - ảnh 1លេខាធិការអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក (WPC) លោក Iraklis Tsavdaridis ថ្លែងក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ TTXVN)

នៅខាងក្រៅសម័យប្រជុំលើកទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ   នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី ២៩ ខែកញ្ញា លេខាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (WPC) លោក Iraklis Tsavdaridis បានវាយតម្លៃថា វៀតណាមតែងតែផ្តោតលើសិទ្ធិមនុស្សនិងការការពារសិទ្ធិមនុស្ស ដំបូងបង្អស់គឺសិទ្ធិរស់នៅដោយសុខសន្តិភាព សិទ្ធិទទួលបានសុខុមាលភាព សិទ្ធិរស់នៅប្រកបដោយផាសុកភាព សិទ្ធិទទួលបានភាពប្រសើរឡើងនៃជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រការនេះអាចមើលឃើញយ៉ាងច្បាស់តាមរយៈការដែលវៀតណាមបានកាត់បន្ថយភាពក្រីក្រខ្លាំងនាពេលកន្លងមក។ យោងតាមលោក Tsavdaridis ទាំងនេះគឺជាសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសំណុំឯកសារសិទ្ធិមនុស្សរបស់វៀតណាម។ ក្រៅពីនេះ វៀតណាមក៏កំពុងកែលម្អចំណាត់ថ្នាក់របស់ខ្លួនយ៉ាងឆាប់រហ័សតាមស្តង់ដារអន្តរជាតិ។ លោក Iraklis Tsavdaridis បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិភាពពិភពលោកតែងតែគាំទ្រសិទ្ធិរបស់ប្រជាជនវៀតណាមក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍; អះអាងថា ការចូលរួមរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងកិច្ចប្រជុំដើម្បីអនុម័តលទ្ធផលនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី IV សម្រាប់វៀតណាម (ថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ