ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី (VNA) |
(VOVworld) – តាមសំណើររបស់រុស្ស៊ី នាថ្ងៃទី ៧ តុលា ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី បន្ទាប់ពី
បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de
Mitsura បានព្រមានថា៖ សង្គ្រាម អាចបំផ្លិចបំផ្លាញតំបន់ប៉ែកខាងកើត
ទីក្រុង Aleppo ទាំងស្រុងនាខែខាងមុខ។ នាថ្ងៃទី ៦ តុលា រដ្ឋមន្ត្រីការបរ
ទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីបារាំង លោក Jean Marc
Ayrault បានមានការចរចារនៅទីក្រុងម៉ូស្គូស្តីពីជំលោះនៅស៊ីរី។ រុស្ស៊ីនិង
បារាំងបានអះអាងនឹងសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និតដើម្បី
ដោះស្រាយបញ្ហា នៅស៊ីរីក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ រីឯខ្លួនវិញ
លោក Ayrault បានប្រកាសថា៖ បារាំងគាំទ្រដំណោះស្រាយនយោបាយ
សំរាប់ជំលោះនៅស៊ីរីនិងពង្រៀងសេចក្តីសម្រេចចិត្តរបស់បារាំងដែល
មានចំណុចំនួន ២ គឺ៖ ការបញ្ចប់វាយប្រហារទៅលើទីក្រុង Aleppo និង
ការធានាទំនិញមនុស្សធម៌សំរាប់ប្រជាពលរដ្ឋនៅស៊ីរី។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានព្រមាថា៖
អាមេរិកគប្បីគិតគូរ យ៉ាងម៉ត់ចត់រាល់ផលវិបាកអាចកើតមានឡើង
ប្រសិនបើប្រទេសនេះវាយប្រហារទៅលើកំលាំងរដ្ឋាភិបាលស៊ីរី៕