ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តសំដែងនូវការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី

(VOVWORLD) -    នាថ្ងៃទី ២៧ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប បានស្តាប់របាយការណ៍ស្តីពីស្ថានភាពមនុស្សធម៌ស៊ីរី ដោយមានការចូលរួមរបស់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ប៊ែលហ្សិក លោក Alexander De Croo និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក  Heiko Mass។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តសំដែងនូវការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី - ảnh 1ផ្តល់ទំនិញជំនួយដល់ប្រជាជនស៊ីរី (រូបថតៈ AFP / TTXVN)

ធ្វើរាយការណ៍នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ឧបការីនៃអគ្គលេខាធិការទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកស្រី Ursula Mueller និងនាយកប្រតិបត្តិយូនី     សេហ្វលោកស្រី Henrietta Fore បានសម្តែងការព្រួយបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌ ដែលកំពុងកើតឡើងនៅភាគពាយព្យនៃប្រទេសស៊ីរី ជាពិសេសចាប់តាំងពីដើមខែធ្នូឆ្នាំ ២០១៩ រួមទាំងភាពតានតឹងយោធារវាងប្រទេសស៊ីរីនិងទួរគីនៅតំបន់ Idlib។

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស.ប បានចែករំលែកការព្រួយបារម្ភអំពីការខូចខាតចំពោះជនស៊ីវិលនៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរី ក៏ដូចជា ស្ថានភាពមនុស្សធម៌នៅភាគភាគឦសាននិងតំបន់ផ្សេងទៀតផងដែរ។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy ក៏បានអំពាវនាវភាគីនានាត្រូវគោរព កាតព្វកិច្ចតាមច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងបញ្ហាផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ