ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យកងទ័ពមីយ៉ាន់ម៉ាដោះលែងលោកស្រី San Suu Kyi

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវកងទ័ពមីយ៉ាន់ម៉ាឱ្យដោះលែងទីប្រឹក្សារដ្ឋ លោកស្រី San Suu Kyi និងមន្ត្រីផ្សេងៗទៀតដែលត្រូវបានគេកំពុងឃាំងខ្លួន ព្រមទាំងបានសម្តែងនូវ“ ក្តីបារម្ភយ៉ាងជ្រាលជ្រៅ” អំពីការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យកងទ័ពមីយ៉ាន់ម៉ាដោះលែងលោកស្រី San Suu Kyi - ảnh 1ទីប្រឹក្សារដ្ឋ លោកស្រីSan Suu Kyi (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់នាថ្ងៃទី ៥ ខែកុម្ភៈ សមាជិកទាំង ១៥ នាក់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពគ្នាថា“សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដើម្បីរក្សាដំណើរការ និងរបបប្រជាធិបតេយ្យ គ្រប់គ្រងអំពើហិង្សា និងគោរពបទប្បញ្ញត្តិនៃច្បាប់” ផងដែរ។

មុននេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) កាលពីថ្ងៃទី ៤ ខែកុម្ភៈ ក្រុមសមាជិកសភាមួយក្រុម បានជួបប្រជុំគ្នានៅឯផ្ទះរបស់ពួកគេ ដើម្បីបង្ហាញពីការមិនគោរពចំពោះការវិលត្រឡប់នៃអាជ្ញាធរយោធា។ សមាជិកសភាជាប់ឆ្នោត NLD ប្រមាណ ១២ រូបបានរៀបចំកិច្ចប្រជុំនៅតំបន់ស្នាក់នៅរបស់ពួកគេនៅរដ្ឋធានី Naypyitaw ដែលជាកន្លែងពួកគេបានស្បថចូលកាន់តំណែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ