ក្រុមប្រឹក្សាសន្តិសុខអ.ស.បចេញសេចក្តីប្រកាសដោយអំពាវនាវឲ្យស៊ីរីនិងទួរគីអត់ធ្មត់
|
ទីក្រុង Akcakale ក្រោយពីត្រូវគ្រាប់កាំភ្លើង
(រូបថតៈ TTXVN) |
(TTXVN)-នាថ្ងៃទី៤តុលា បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីថ្លែងការរួមអំពីការបាញ់គ្រាប់កាំភ្លើងរបស់កងទ័ពស៊ីរីទៅលើ
ទីរួមស្រុក១របស់ទួរគីបណ្តាលឲ្យមនុស្សតិចបំផុតចំនួន៥នាក់ត្រូវស្លាប់។ សេច
ក្តីថ្លែងការណ៌នេះក៏បានអំពាវនាវឲ្យរដ្ឋអំណាច Ancara និង Damascusសម្តែង
ការអត់ធ្មត់សំដៅជៀសវាងភាពតានតឹងឡើងជណ្តើរ។ សមាជិកនានា នៃក្រុម
ប្រឹក្សាសន្តិសុខអ.ស.បក៏សង្កត់ធ្ងន់ដែរថា រឿងក្តីនេះសឲ្យឃើញពីការ ជះឥទ្ធិ
ពលធ្ងន់ធ្ងរនៃវិបត្តិនៅស៊ីរីទៅលើបណ្តាប្រទេសជិតខាង ក៏ដូចជាសន្តិភាពនិង
ស្ថិរភាពក្នុងតំបន់។ សមាជិកទាំងនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរីគោរព
គ្រប់គ្រាន់អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសជិតខាង នានាផង
ដែរ៕