ក្រុមប្រឹក្សាអ.ស.បថ្កោលទោសការបាញ់សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់កូរ៉េខាងជើង

(VOVWORLD) - ប្រទេស សមាជិកទាំង១៥នៃក្រុមប្រឹក្សាបានចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោល ទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពដែលគេចាត់ទុកថា មានលក្ខណៈញុះញង់ យ៉ាងធ្ងន់ធ្ងរនេះ ហើយស្នើឲ្យកូរ៉េខាងជើងបញ្ចប់ភ្លាមមួយរំពេចសកម្មភាព ដូច្នេះ។
ក្រុមប្រឹក្សាអ.ស.បថ្កោលទោសការបាញ់សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់កូរ៉េខាងជើង - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាអ.ស.បស្ដីពីបញ្ហាកាំជ្រួចរបស់កូរ៉េខាងជើង (រូបថត៖ AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា ក្រុមប្រឹក្សាអ.ស.ប បានបញ្ចប់កិច្ចប្រជុំបន្ទាន់ អំពីករណីបាញ់សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់កូរ៉េខាងជើង។ ប្រទេស សមាជិកទាំង១៥នៃក្រុមប្រឹក្សាបានចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោល ទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពដែលគេចាត់ទុកថា មានលក្ខណៈញុះញង់ យ៉ាងធ្ងន់ធ្ងរនេះ ហើយស្នើឲ្យកូរ៉េខាងជើងបញ្ចប់ភ្លាមមួយរំពេចសកម្មភាព ដូច្នេះ។

        ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៥ កញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron បានរិះគន់ការ បាញ់សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់កូរ៉េខាងជើង។ ថ្នាក់ដឹកនាំទាំង២ រូបនេះឯកភាពថា ការតភ្ជាប់ឡើងវិញនូវកិច្ចចរចារផ្ទាល់ជាមួយកូរ៉េខាងជើង ជា ដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយភាពតានតឹងទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ