ក្រុមប្រទេសចំនួន ៤ ស្តីពីបញ្ហានៅមជ្ឈឹមបូព៌ាររាយការណ៍អំពីដំណើរការសន្តិភាព
|
ក្រុមប្រទេសចំនួន ៤ ស្តីពីបញ្ហានៅមជ្ឈឹមបូព៌ាររាយការណ៍អំពីដំណើរការសន្តិភាព (Image: VNA) |
(VOVworld) – តាមរបាយការណ៍ដែលត្រូវបានប្រកាសនាថ្ងៃទី ១ កក្កដា ថា៖
ក្រុមប្រទេស ចំនួន ៤ ទទួលបន្ទុកបញ្ហានៅមជ្ឈឹមបូព៌ារ (រួមមាន៖ រុស្ស៊ី អាមេរិក
អ.ស.ប. និងសហភាព អឺរ៉ុប (EU) បានអំពាវនាវឲ្យភាគីនានាអនុម័តលើគោន
យោបាយនិងការធ្វើសកម្មភាពដែល បង្ហាញកិច្ចសន្យាអនុវត្តដោយជាក់ស្តែង
ដំណោះស្រាយរដ្ឋពីរព្រមទាំងអត់ធ្មត់ទង្វើដោយឯតោភាគីដែលអាចធ្វើមហន្ត
រាយទៅលើលទ្ធផលនៃការចរចារចុងក្រោយ។ ក្រុមប្រទេសចំនួន ៤បានអះអាង
ថា៖ ការអនុម័តលើដំណោះស្រាយរដ្ឋពីរអាចទទួលបានខឿនសន្តិភាពយូរអង្វែង
ឆ្លើយតបនឹងតម្រូវការសន្តិសុខរបស់អ៊ីស្រាអែលក៏ដូចជាបំណងប្រាថ្នារបស់
ប្រជាពលរដ្ឋប៉ាឡេស្ទីន ផងដែរ។ ក្រុមប្រទេសចំនួន ៤ ក៏បាននាំចេញដំណោះ
ស្រាយសំរាប់ភាព តានតឹងក្នុងតំបន់មជ្ឈឹមបូពារទៀតផង។ ក្រុមប្រឹក្សារសន្តិសុខ
អ.ស.ប. លើកទឹកចិត្តភាគីទាក់ទិននានាសហការយ៉ាងសកម្មជាមួយក្រុមប្រទេស
ចំនួន ៤ អនុវត្ត ដំណោះស្រាយពោលខាងលើនិងបង្កលក្ខណៈដើម្បីចាប់ផ្តើម
ការចរចារសន្តិភាពឡើងវិញ៕