ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បញ្ឈប់ដំណើរ AFF Suzuki Cup 2020

(VOVWORLD) - ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម មានការប្រកួតដោយលទ្ធផលស្មើគ្នាជាមួយក្រុមជម្រើសជាតិថៃ ក្នុងក្របខណ្ឌនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២០ - AFF Suzuki Cup 2020 ។
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បញ្ឈប់ដំណើរ AFF Suzuki Cup 2020 - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានក្លាយជាអតីតម្ចាស់ពាន AFF Cup។ (ប្រភព៖ Getty Images)

នាយប់ថ្ងៃទី ២៦ ខែធ្នូ នៅសិង្ហបុរី ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម មានការប្រកួតដោយលទ្ធផលស្មើគ្នា ជាមួយក្រុមជម្រើសជាតិថៃ ក្នុងក្របខណ្ឌនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២០ - AFF Suzuki Cup 2020។ ដូច្នេះហើយ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនពីរ ក្រុមបាល់ទាត់របស់គ្រូបង្វឹកលោក Park Hang-seo បានចាញ់ 0-2 ហើយបានបញ្ឈប់ដំណើរ AFF Suzuki Cup 2020 ។

ក្រុមជម្រើសជាតិថៃនឹងជួបក្រុមបាល់ទាត់ឥណ្ឌូនេស៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 (ជើងទីមួយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ និងជើងទីពីរនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ