ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីត្រៀម​ប្រកួត play-off

(VOVWORLD) - ដំណើររបស់ក្រុមបាល់ទាត់នារីវៀតណាមលើកនេះមានសមាជិកសរុប ២៨ នាក់ ដែលក្នុងនោះមានសមាជិកនៃក្រុមគ្រូបង្វឹកចំនួន ៩ នាក់និងកីឡាការិនីចំនួន១៩ នាក់។
ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីត្រៀម​ប្រកួត play-off - ảnh 1 ក្រុមបាល់ទាត់នារីវៀតណាម

នារសៀលថ្ងៃទី ២ ខែមីនា ក្រុមបាល់ទាត់នារីវៀតណាមបានចេញដំណើរជាផ្លូវការទៅកាន់ប្រទេសអូស្ត្រាលីដើម្បីត្រៀមប្រកួត play-off វគ្គជម្រុះអូឡាំពិក ២០២០ ជាមួយក្រុមម្ចាស់ផ្ទះ។ ដំណើររបស់ក្រុមបាល់ទាត់នារីវៀតណាមលើកនេះមានសមាជិកសរុប ២៨ នាក់ ដែលក្នុងនោះមានសមាជិកនៃក្រុមគ្រូបង្វឹកចំនួន ៩ នាក់និងកីឡាការិនីចំនួន១៩ នាក់។ ការប្រកួត play-off ជុំទីមួយរវាងក្រុមបាល់ទាត់នារីវៀតណាមទល់នឹងក្រុមបាល់ទាត់នារីអូស្រ្តាលីនឹងប្រព្រឹត្តិទៅនៅម៉ោង ១៤ និង៣០នាទីនៅថ្ងៃទី ៦ខែមីនាលើពហុកីឡដ្ឋាន McDonald Jones ហើយជុំទីពីរនឹងប្រព្រឹត្តិទៅនៅម៉ោង១៨ នៅថ្ងៃទី ១១ខែមីនានៅលើពហុកីឡដ្ឋានCam Phaខេត្តQuangNinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ