ក្រុមហ៊ុន Foxconn ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ទីរោងចក្រដំឡើង ទូរស័ព្ទ iPhone ចេញពីប្រទេសចិន

(VOVWORLD) -     សម្ព័ន្ធក្រុមហ៊ុន Foxconn (តៃវ៉ាន់-ប្រទេសចិន) ដែលជំនាញដំឡើងផលិផលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ប្រចាំនៅចិន បានត្រៀមខ្លួនសម្រាប់ករណីដ៏អាក្រក់បំផុតដែលពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកទាំងពីរនេះ ក្នុងនោះមានផែនការផ្លាស់ប្តូរសកម្មភាពផលិតរបស់ក្រុមហ៊ុន Apple ឲ្យចាកចេញពីប្រទេសចិនផងដែរ។
ក្រុមហ៊ុន Foxconn ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ទីរោងចក្រដំឡើង ទូរស័ព្ទ iPhone ចេញពីប្រទេសចិន - ảnh 1 សម្ព័ន្ធក្រុមហ៊ុន Foxconn 

ថ្លែងនៅវេទិកាវិនិយោគដែលប្រព្រឹត្តិទៅនៅទីស្នាក់ការផ្លូវការរបស់សម្ព័ន្ធក្រុមហ៊ុន Foxconn នៅជិតទីក្រុងតៃប៉ិ នាថ្ងៃទី ១១ ខែមិថុនាកន្លងទៅ នាយកផ្នែកផលិតស៊ីមីរុងឌុចទ័រ (Semiconductor) ចំណុះសម្ព័ន្ធក្រុមហ៊ុន Foxconn លោក Liu Xia បានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន Apple ត្រូវការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននោះ សម្ព័ន្ធក្រុមហ៊ុន Foxconn អាចឆ្លើយតបយ៉ាងឆាប់រហ័សនិងពង្រីកផលិតកម្មនៅគ្រប់ទីតាំងផលិតកម្មណាមួយរបស់ក្រុមហ៊ុននៅខាងក្រៅតៃវ៉ាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ