(VOV)-អ្នកនាំពាក្សនៃក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ
លោក Neeraj Singh នាថ្ងៃទី២២មេសាបានទទួលស្គាល់ថា បណ្តាអ្នក
សង្កេតការណ៍បានទៅត្រូតពិនិត្យចំណុចក្តៅជាច្រើននៅស៊ីរី និងមាន
ការជួបប្រាស្រ័យជាមួយដំណាងរបស់ភាគីនយោបាយនានាក្នុងដំបន់
នេះ។ លោក Neeraj Singhបានឲ្យដឹងថាបណ្តាអ្នកសង្កេតការណ៍បាន
ទៅខេត្ត Hama ជួបប្រាស្រ័យជាមួយអភិបាលខេត្តនិងទៅកាន់ទីរួមស្រុក
Rastanភាគកណ្តាលស៊ីរី។នៅទីក្រុងHomsបណ្តាអ្នកសង្កេតការណ៍បាន
មកដល់ទីកន្លែងជាច្រើននិងជួបប្រាស្រ័យជាមួយអ្នកដំបន់។មុននោះក្នុង
សេចក្តីប្រកាសរបស់ខ្លួនបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ
និងសម្ព័នអារ៉ាប់ Kofi Annan បានអំពាវនាវភាគីទាំងឡាយនៅស៊ីរីទម្លាក់
អាវុធនិងសហប្រតិបត្តិការជាមួយបណ្តាអ្នកសង្កេតការណ៍អង្គការ
សហប្រជាជាតិដើម្បីរក្សាការព្រមព្រៀងឈប់បាញ់៕
|
Image: Internet |